កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យសកម្មភាពចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ។ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ឃើញថាមានយុវជនខ្មែរទាំងពីរភេទបានបង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ ដោយបានអញ្ជើញមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់ផងដែរ។...
ប៊ែរឡាំង៖ លោក Boris Pistorius រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ នឹងបង្កើតកងវរសេនាធំដ្រូនឯកទេសដំបូងគេរបស់ខ្លួននៅឆ្នាំ ២០២៧ ដើម្បីសម្របខ្លួនទៅនឹងសង្គ្រាមសម័យទំនើប ដែលមានការវិវត្តឥតឈប់ឈរ។ ថ្លែងក្នុងអំឡុងពេលចុះទស្សនកិច្ចនៅទីតាំងហ្វឹកហ្វឺនយោធាមួយកន្លែងក្នុងតំបន់ Bergen រដ្ឋ Lower Saxony លោក Pistorius បានលើកឡើងថា ការសម្រេចចិត្តនេះ គឺផ្អែកលើមេរៀនដែលទទួលបានពីជម្លោះនៅអ៊ុយក្រែន។ លោកបានបញ្ជាក់ថា...
ភ្នំពេញ៖ កម្មករនិយោជិតនៅកម្ពុជាបានបង្ហាញទស្សនៈថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ទោះបីជាមានចំនួនមិនច្រើនក៏ដោយ ក៏ប្រសើរជាងការ មិនមានការដំឡើង ខណៈពួកគាត់ចង់ឱ្យការដំឡើង ប្រាក់ឈ្នួលធ្វើឡើងក្នុងកម្រិតសមស្រប ដើម្បីរក្សាស្ថិរភាពការងារ និងជៀសវាងផលប៉ះពាល់ដល់ឱកាសការងាររបស់កម្មករ និងការវិនិយោគបន្ថែមមកកម្ពុជា។ លោកកាន់ ស៊ីថន ធ្វើការងារនៅក្នុងរោងចក្រមួយ នៅរាជធានីភ្នំពេញ បានលើកឡើងថា ប្រាក់ឈ្នួលគឺជាប្រភពចំណូលសំខាន់ សម្រាប់ជីវភាពប្រចាំថ្ងៃ ប៉ុន្តែការដំឡើងប្រាក់ឈ្នួលក៏ គួរតែពិចារណារួមជាមួយស្ថានភាព សេដ្ឋកិច្ច សមត្ថភាពរបស់សហគ្រាស...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ តុលា បានសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកបណ្តោះអាសន្នយានយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់តាម កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បន្ទាប់ពីទឹកហូរកាត់ផ្លូវជាតិ។ បើតាម សេចក្តីជូនដំណឹង, បន្ទាប់ពីទទួល រងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងធានាសុខសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ...
បរទេស ៖ យោងតាមការចេញផ្សយា របស់ RT កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGC បានស្វាគមន៍ចំពោះការដកទ័ព របស់អាមេរិកចេញពីអ៊ីរ៉ាក់ ដោយបន្ថែមថា ជនជាតិអាមេរិក គួរតែចាកចេញពីប្រទេស ផ្សេងទៀតទាំងអស់នៅក្នុងតំបន់។ កាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានប្រកាសថា ទាហានអាមេរិកចុងក្រោយបានចាកចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបាននៅទីនោះអស់រយៈពេល២៣ ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីម្សិលមិញដែលឧទ្ទិសដល់ការដកទ័ពរបស់សហរដ្ឋអាមេរិក IRGC បាននិយាយថា ខ្លួន...
យ៉ាំងហ្គោន៖ លោក Shogo Yoshitake ភារធារីស្តីទីជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ា បានជួបពិភាក្សាជាមួយលោក Tin Maung Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមក្រសួងការបរទេស ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា ដែលបានធ្វើឱ្យជំនួបនេះ ក្លាយជាការជួបគ្នា ជាសាធារណៈលើកដំបូងបង្អស់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Kyodo ថ្ងៃទី២ ខែតុលា...
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ពជួរមុខ ដែលបាននិងកំពុងឈរជើងបំពេញភាកិច្ចនៅសមរភូមិមុខ នៅទីបញ្ជាការកងពលតូចថ្មើរ ជើងលេខ៥២ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្នុងសម័យទំនើបនេះ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កំពុងតែពេញនិយមនិងផុសផុល ប៉ុន្តែចំពោះការនិយមប្រើនេះ សម្តេចបានផ្តាំផ្ញើថា ត្រូវចេះប្រើ AI ធ្វើជាជំនួយការ ធ្វើយ៉ាងណាកុំឱ្យ AI ធ្វើជាមេ ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបរាជធានីភ្នំពេញ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រឈមមុខដាក់គ្នាក្នុងប្លុក និងការស្វែងរកផលប្រយោជន៍ សន្តិសុខឯកតោភាគីរបស់លោកខាងលិច គឺជាចំណុចស្នូលនៃវិបត្តិសន្តិសុខពិភពលោកបច្ចុប្បន្ន។ ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ នៃក្លឹបពិភាក្សា Valdai លោកបានព្រមានថាវោហាសាស្ត្រស្វែងរក ការបរាជ័យជាយុទ្ធសាស្ត្រ របស់រុស្ស៊ីមានហានិភ័យយ៉ាងធ្ងន់ធ្ងរក្នុងការរុញច្រានជម្លោះចូលទៅក្នុងដំណាក់កាលដ៏ឃោរឃៅបំផុតរបស់ខ្លួន។ លោកPutinបាននិយាយថាលោកខាងលិចបានចិញ្ចឹមបីបាច់ជាតិនិយមឈ្លានពាននិង Russophobia ជាច្រើនឆ្នាំនៅក្នុងអ៊ុយក្រែនដោយស្វែងរកការប្រែក្លាយប្រទេសនេះទៅជាឧបករណ៍ភូមិសាស្ត្រនយោបាយប្រឆាំងនឹងរុស្ស៊ី។ លោកបាននិយាយថា សកម្មភាពរបស់ទីក្រុងម៉ូស្គូ គឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងជាក់ស្តែងចំពោះសន្តិសុខរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត RT បានឲ្យដឹងថាការវាយប្រហារ តាមអាកាសរបស់ប៉ាគីស្ថាន លើប្រទេសអាហ្វហ្គានីស្ថានទ្រង់ទ្រាយធំចុងក្រោយនេះ បានសម្លាប់ជនស៊ីវិល៩នាក់រួមទាំងស្ត្រី និងកុមារ និង ១១នាក់ផ្សេងទៀតរងរបួស។ អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយថា ការវាយប្រហារបានវាយប្រហារភាគ ខាងកើត Kunar និងខេត្តHelmand ភាគខាងត្បូងនៃប្រទេស អាហ្វហ្គានីស្ថាន។ លោកបានថ្កោលទោសការវាយប្រហារនេះថាជាអំពើឈ្លានពាន...