ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវឱ្យលើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹង អំពីគ្រោះមហន្តរាយ។ តាមរយៈសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ក្រោមប្រធានបទ «ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន...
មណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប៉ុនប៉ងលួចម៉ូតូ Honda Scoopy របស់ស្ត្រីម្នាក់នៅមុខផ្ទះ ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខណៈម្ចាស់ម៉ូតូបានប្រទះឃើញទាន់ពេលវេលា។ យោងតាមរបាយការណ៍របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉...
បន្ទាយមានជ័យ៖ ពីជីវភាពដែលធ្លាប់ខ្វះខាត និងគ្មានដីធ្លីច្បាស់លាស់ ឥឡូវនេះគ្រួសារអតីតយុទ្ធជន និងពលរដ្ឋក្រីក្រចំនួន ១៨៨គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ឃុំប៉ោយចារ ស្រុកភ្នំស្រុក កំពុងទទួលបានការគាំទ្រទាំងជីវភាព និងភាពកក់ក្តៅ។ កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណា...
គៀវ៖ យោងតាមសេចក្តីថ្លែងការណ៍របស់អ៊ុយក្រែន បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារទៅលើមជ្ឈមណ្ឌលទិន្នន័យមួយ និងទីតាំងមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ដែលមានទំនាក់ទំនងជាមួយហេដ្ឋារចនាសម្ព័ន្ធបាញ់បង្ហោះមីស៊ីល និងការផលិតឥន្ធនៈរ៉ុក្កែត។ ក្រុមហ៊ុនការពារជាតិអ៊ុយក្រែនឈ្មោះ Fire Point បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ប្រភេទ FP-1 របស់ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលទិន្នន័យ Yandex ដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Grabtsevo ក្នុងតំបន់ Kaluga របស់ប្រទេសរុស្ស៊ី...
រីយ៉ាដ៖ មានសេចក្តីរាយការណ៍អំពីការស្លាប់ និងរបួសបន្ថែមទៀតនៅក្នុងប្រទេសយេម៉ែននិងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ ខណៈដែលបេសកជនអង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន បានព្រមានថា ប្រទេសនេះបានធ្លាក់ចូលទៅក្នុង “សង្គ្រាមពេញទំហឹង” វិញហើយ ដោយអរិភាពបានរីករាលដាលពាសពេញតំបន់ប្រយុទ្ធជាច្រើន។ មនុស្ស ៣ នាក់បានស្លាប់នៅព្រលានយន្តហោះទីក្រុងរីយ៉ាដ អាជ្ញាធរទូទៅផ្នែកអាកាសចរណ៍ស៊ីវិល (GACA) របស់អារ៉ាប៊ីសាអូឌីត បានឧ្យដឹងថា ពលរដ្ឋអារ៉ាប៊ីសាអូឌីតចំនួន ៣ នាក់ រួមទាំងអ្នកបើកបរយន្តហោះម្នាក់ផងដែរ បានស្លាប់...
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៨ បានរិះគន់ចំពោះការប្រកាសរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងនាមជាស្ថាប័នមួយ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឧ្យដឹងថា «លោកអគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់ដែលរំពឹងទុកពីការដាក់ទណ្ឌកម្មនៅថ្ងៃនេះ ទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិទាំងមូល ជាពិសេស គឺសមត្ថភាពបន្តអនុវត្តអាណត្តិសំខាន់ៗរបស់ខ្លួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយក្នុងនោះការយកចិត្តទុកដាក់យ៉ាងខ្លាំងត្រូវបានផ្តោតលើលទ្ធភាពនៃការដោះស្រាយវិបត្តិនៅអ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់ពីវិមានក្រឹមឡាំង។ ទាក់ទងនឹងស្ថានភាពថាមពលសកល វិមាន ក្រឹមឡាំង បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរួចរាល់ក្នុងការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងឥន្ធនៈដល់ទីផ្សារអាមេរិក និងទីផ្សារសកល។ លោក ពូទីន បានលេីកឡេីងថា «ខ្ញុំជឿជាក់ថា...
កំពង់ស្ពឺ៖នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំងចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតជួបការលំបាកចំនួន០២គ្រួសារ ។ គ្រួសារទី០១: មានឈ្មោះលោកតា បូ បៃ អាយុ៩១ឆ្នាំ មានសមាជិកក្នុងគ្រួសារ២នាក់...