លោក ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាត ២គ្រួសារ
កំពង់ស្ពឺ៖នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំងចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតជួបការលំបាកចំនួន០២គ្រួសារ ។

គ្រួសារទី០១: មានឈ្មោះលោកតា បូ បៃ អាយុ៩១ឆ្នាំ មានសមាជិកក្នុងគ្រួសារ២នាក់ រស់នៅក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ គ្រួសារទី០២: មានឈ្មោះ ប៉ៃ វុទ្ធី រស់នៅក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងស្មារតីមនុស្សធម៏ ដោយក្តីអាណិតអាសូរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនដោយក្នុងមួយគ្រួសារទទួលបាន ៖ថវិការ១០០,០០០រៀល, អង្ករ១បេ(៥០Kg), មី១កេស, ទឹកបរិសុទ្ធ១កេស, ភេសជ្ជៈ១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ១យួរ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ក៏បានឧបត្ថម្ភនូវទឹកបរិសុទ្ធ៤កេស,ភេសជ្ជៈ៤កេស,ប៊ីយ៉ា៤កេស ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំងផងដែរ ។

