បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានបញ្ចេញវីដេអូមួយដែលបង្ហាញពីរូបភាពដ៏ «លម្អិតច្បាស់លាស់» នៃកោះតៃវ៉ាន់ ដែលថតបានដោយផ្កាយរណប Jilin-1។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ កាលពីថ្ងៃទី ២៥ ខែតុលា ទូរទស្សន៍មជ្ឈិមចិន (CCTV) បានបញ្ចេញវីដេអូមួយដែលមានរយៈពេល ៤២ វិនាទី ដោយប្រមូលផ្តុំរូបភាពនៃទីតាំងនានានៅលើកោះតៃវ៉ាន់ ដែលថតបានដោយបណ្តុំផ្កាយរណបពាណិជ្ជកម្មសម្រាប់ថតរូបពីចម្ងាយឈ្មោះ...
មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានចុះត្រួតពិនិត្យច្រកសមុទ្រហ័រមូស (Strait of Hormuz) ខណៈដែលយោធាអាមេរិកបានប្រកាសថា ខ្លួនបានជួយដល់បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ក្នុងការនាំចេញប្រេងឆៅជាង ១,៥ ពាន់លានបារ៉ែល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថា មេបញ្ជាការរបស់ខ្លួន...
បរទេស៖ តម្លៃប្រេងក្នុងមួយបារ៉ែល បានធ្លាក់ចុះជិត ២% នៅក្នុងការជួញដូរពេលព្រឹកថ្ងៃទី ២៦ ខែតុលា ដោយបានថយចុះវិញ បន្ទាប់ពីបានកើនឡើង ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃ ដោយសារតែជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅដើមសប្តាហ៍នេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦%...
បរទេស៖ នៅក្នុងការជួបជុំនយោបាយមួយ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា ជម្លោះពាណិជ្ជកម្មជាមួយប្រទេសកាណាដា នឹងត្រូវបានដោះស្រាយ «ក្នុងពេលឆាប់ៗនេះ» ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Port Huron រដ្ឋ Michigan...
កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។ ជាក់ស្តែង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១មានឈ្មោះ ញាន សាយ ភេទប្រុស អាយ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ...
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងប្រទេសអូស្ត្រាលី នៅថ្ងៃនេះ បានបើកសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦ ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។ កម្មវិធីរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ...
ភ្នំពេញ ៖ កម្ពុជានឹងត្រៀមច្នៃស្បៃខ្មែរ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនដល់គណៈប្រតិភូចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកជំទាវទី១ ពេជ ចន្ទមុនី្ន នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦បានឱ្យដឹងថា លោកជំទាវបានឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ ជូនដល់គណៈប្រតិភូ...
ពោធិ៍សាត់ ÷ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីជាតិដ៏ផូរផង់, រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសត្រៀមរៀបចំ ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់ ។ ព្រឹត្តិការណ៍ដ៏ធំនេះ...
កោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានបញ្ជូនកុមារម្នាក់ ដែលមានអាការៈក្តៅខ្លួនខ្លាំង ដោយឳពុកម្តាយនៅលើកោះ បានស្នើសុំអោយបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ កុមារខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន...
ភ្នំពេញ៖ ចំពោះស្ថានភាពថ្លៃប្រេងឥន្ធនៈប្រែប្រួល ការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យមានស្ថិរភាព ខណៈជួយសម្រាលបន្ទុកចំណាយរបស់ដៃគូបើកបរ កំពុងក្លាយជាកត្តាសំខាន់សម្រាប់និរន្តរភាពអាជីវកម្ម និងការរក្សាអតិថិជន។ ក្នុងបរិបទនេះ ការគាំទ្រផ្នែកឥន្ធនៈពីក្រុមហ៊ុន Grab ដល់ដៃគូបើកបរ គឺជាចំណុចមួយដែលបង្ហាញ ពីការយកចិត្តទុកដាក់ ចំពោះបន្ទុកចំណាយរបស់អ្នកផ្តល់សេវា ខណៈការរក្សាតម្លៃសេវាឱ្យសមរម្យ ក៏អាចជួយបន្តទាក់ទាញអ្នកប្រើប្រាស់ផងដែរ ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នៅពេលថ្លៃប្រេងឥន្ធនៈកើនឡើង...