ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តសំសាន្ត លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយទឹកជំនន់ ក្នុងស្រុកតាលោសែនជ័យ ចំនួន ១.៣១៨គ្រួសារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត...
មណ្ឌលគិរី៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកែវសីមាបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអធិការដ្ឋាននគរបាលស្រុកកែវសីមា ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្ស លោក ខឹម ចាន់ផល ប្រធានក្រុមប្រឹក្សា លោក សាន គឹមអ៊ាប អភិបាល នៃគណៈអភិបាលស្រុក។ ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សា លោក...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជា កំពុងជំរុញការនាំចេញផលិតផលស្វាយចន្ទី និងម្រេច ទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈការពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក ការលើកកម្ពស់គុណភាពផលិតផល និងការអនុលោមតាមស្តង់ដារអន្តរជាតិ។ នេះជាការលើកឡើងរបស់លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានថ្លែងថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារពិភពលោក បានចាប់ផ្តើមមានប្រសិទ្ធភាពហើយ ដែលរួមចំណែកធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃទី ៩ ខែវិច្ឆិកា...
បរទេស៖ ប្រទេសចិនបានលើកឡើងថា សេចក្តីរាយការណ៍អំពី «ប្រតិបត្តិការចារកម្មដែលកំណត់គោលដៅលើនាយកប្រតិបត្តិក្រុមហ៊ុន Nvidia» គឺគ្មានមូលដ្ឋាន ហើយចាត់ទុកថាវាជាការប៉ុនប៉ងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ក្រសួងការបរទេសចិនបានធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍ដែលថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia កំពុងស៊ើបអង្កេតថាតើនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Jensen Huang គឺជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេសដែរឬទេ។ លើសពីនេះ ក៏មានការចោទប្រកាន់ថា...
ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្ដរក្រសួងស្តីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង...
យូណាន ប្រទេសចិន៖ កុមារកម្ពុជាចំនួន៦រូប មកពីសាលាបឋមសិក្សាដែលមានបណ្ណាល័យមេគង្គ-ឡានឆាង យុវជន១រូប និងមន្រ្តីរាំជការ៣រូប បានទទួលឱកាសចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តយូណាន ប្រទេសចិន រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់បន្ថែមអំពីប្រទេសចិន វប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនចិន។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូររវាងយុវជន និងកុមារកម្ពុជា-ចិន...
ទោះបីជាសេដ្ឋកិច្ចសកល កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃនិន្នាការគាំពារនិយមយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហកម្រិតខ្ពស់ តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជាបន្តបន្ទាប់។ ការរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៩ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «យុគសម័យថ្មី អនាគតរួម» ពីថ្ងៃទី៥ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ គឺជាសាក្ខីភាពនៃការប្តេជ្ញាចិត្តឥតងាករេរបស់ចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ។ លើសពីវេទិកាតាំងពិព័រណ៍ផលិតផល ...
កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន។ លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់អំពីការកសាងឥរិយាបថ ក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ “ការកែលម្អឥរិយាបថចាំបាច់ ត្រូវតែធ្វើពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយថ្នាក់លើធ្វើជាគំរូសម្រាប់ថ្នាក់ក្រោម។” តាំងពីសមាជកបក្សកុម្មុយនីស្តចិនលើកទី...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីស្ត្រីជាអ្នកដឹកនាំ (SheLeads Program) ក្រោមប្រធានបទ «រៀនថ្ងៃនេះ ដឹកនាំថ្ងៃស្អែក» ដែលរៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគម។ កម្មវិធីរយៈពេល២ថ្ងៃនេះ...