លោក Xi Jinping គូសបញ្ជាក់អំពីការកសាងឥរិយាបថ ក្នុងការគ្រប់គ្រងបក្ស ដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ
កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។
ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន។
លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់អំពីការកសាងឥរិយាបថ ក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ “ការកែលម្អឥរិយាបថចាំបាច់ ត្រូវតែធ្វើពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយថ្នាក់លើធ្វើជាគំរូសម្រាប់ថ្នាក់ក្រោម។”
តាំងពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានតាក់តែង និងអនុវត្តជាក់ស្តែងនូវការកំណត់ទាំង៨ចំណុច ដែលបានធ្វើឱ្យឥរិយាបថបក្ស និងនយោបាយមានមុខមាត់ថ្មីស្រឡាង។ អគ្គលេខាធិការបក្សលោក Xi Jinping បានធ្វើជាគំរូ៖ ពេលលោកចាកពេញពីក្រុងប៉េកាំង អញ្ជើញទៅត្រួតពិនិត្យការងារនៅខេត្តក្វាងទុង ក្រោយពីសមាជកបក្សកុម្មុយនីស្តចិនលើកទី១៨ លោកបានបង្គាប់មិនឱ្យបិទផ្លូវនិងក្រាលព្រំក្រហមទេ, ពេលលោកចុះត្រួតពិនិត្យការងារនៅស្រុក Fuping ខេត្ត Hebei លោកទទួលទានអាហារប្រចាំថ្ងៃដោយកំណត់យ៉ាងតឹងរ៉ឹងនូវម្ហុបបួនមុខនិងសម្លមួយមុខតែប៉ុណ្ណោះ, នៅតំបន់រងគ្រោះរញ្ជូយដី Lushan ខេត្ត Sichuan លោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរហូតដល់យប់ជ្រៅ ហើយបានស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន។ល។
លោក Xi Jinping បាននាំមុខអនុវត្តយ៉ាងតឹងរ៉ឹង នូវការកំណត់ទាំង៨ចំណុច របស់មជ្ឈិមបក្សនិងបទប្បញ្ញត្តិលម្អិត សម្រាប់ការអនុវត្តដែលបានបង្ហាញពីជំនឿ ដ៏មុតមាំតាមរយៈសកម្មភាពជាក់ស្តែង។
“ចាំបាច់ត្រូវតែកសាងឥរិយាបថ បក្សយ៉ាងខ្ជាប់ខ្ជួន ដោយសារវាជាដំណើរការដែលគ្មានទីបញ្ចប់។ “
អស់រយៈពេល ជាងមួយទសវត្សរ៍មកហើយ យុទ្ធនាការអប់រំជាសមូហភាព ក្នុងបក្សបានផ្ដល់អាទិភាព លើការកែលម្អឥរិយាបថជាប់រហូតមក។ ចាប់ពីការបង្ក្រាបការលើ្មសបទប្បញ្ញត្តិទាក់ទង នឹងការទទួលស៊ីផឹក និងការទទួលយក និងការផ្តល់អំណោយ រហូតដល់ការទប់ស្កាត់ការខ្ជះខ្ជាយអាហារ និងការកែតម្រូវ «បរិយាកាសមិនល្អក្នុងក្លឹបឯកជន» រហូតដល់ការប្រយុទ្ធប្រឆាំងនឹង ទម្រង់និយមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយបន្ទុកថ្នាក់មូលដ្ឋាន ចលនាផ្លាស់ប្តូរឥរិយាបថបានអនុវត្តពាសពេញប្រទេសចិន។ «ការកសាងឥរិយាបថល្អ ជាមួយនឹងច្បាប់តឹងរ៉ឹងដើម្បីជំរុញ ទឹកចិត្តសមាជិកបក្ស និងកម្មាភិបាលឱ្យខិតខំធ្វើការ បង្កើតអាជីព ទទួលខុសត្រូវ និងបម្រើប្រជាជន»។
នៅឆ្នាំនេះ យុទ្ធនាការអប់រំក្នុងបក្សដែលផ្តោតលើក្រុមថ្នាក់ដឹកនាំពីថ្នាក់ស្រុកឡើង ជាពិសេស អ្នកទទួលខុសត្រូវផ្ទាល់ ដែលជាកម្មវិធីសិក្សា និងអប់រំស្តីពីការបង្កើតគំនិតយល់ដឹងត្រឹមត្រូវអំពីការធ្វើអភិបាលកិច្ច ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនៅក្នុងបក្សទាំងមូល។
«ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការប្រាំឆ្នាំលើកទី១៥” ហើយក្រុមថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាននឹងត្រូវបានផ្លាស់ប្តូរអាណត្តិម្តងមួយៗ។ វាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការជំរុញការបង្កើត និងការអនុវត្តគំនិតយល់ដឹងត្រឹមត្រូវ ស្តីពីការធ្វើអភិបាលកិច្ច ក្នុងចំណោមក្រុមថ្នាក់ដឹកនាំ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់តាមរយៈការសិក្សា និងការអប់រំ»។ លោក Xi Jinping បានពន្យល់អំពីការពិចារណាសំខាន់ៗ នៅពីក្រោយយុទ្ធនាការអប់រំ ជាសមូហភាពនេះ៕

