ព្រៃវែង ៖ នៅពេលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថា ជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាព លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស បានបន្តជំរុញ និងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងប្រកាសស្តីពីក្រមសីលធម៌មន្ត្រី និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច, ផែនការសកម្មភាពការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ព្រមទាំងឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។ នាឱកាសនៃកិច្ចប្រជុំ លោកស្រីរដ្ឋលេខាធិការប្រចាំការ និងលោក ដែលជាថ្នាក់ដឹកនាំបានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ, ការរៀបចំផែនការផែនការសកម្មភាពការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ និងឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច។...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានចូលរួម សហការឧបត្ថម្ភ ក្នុងកម្មវិធី បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត»។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២០ ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បណ្ណបើកបរយានយន្ត មានសុពលភាពអចិន្ត្រៃយ៍ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាកំហិត។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា ចំពោះលោក លោកស្រី កាន់បណ្ណបើកបរមានសុពលភាពអចិន្ត្រៃយ៍ ក្រសួងសាធារណការ...
អូស្លូ៖ ប្រទេសដាណឺម៉ាក បានរៀបចំវិធានការ បន្ទាន់នៅក្នុងខែមករាសម្រាប់ចលនាយោធា ដែលអាចកើតមាន របស់សហរដ្ឋអាមេរិកប្រឆាំងនឹងកោះហ្គ្រីនឡែន រួមទាំងការបញ្ជូនឈាម និងគ្រឿងផ្ទុះទៅកាន់កោះអាកទិក នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក DR នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពអនាមិកនៅក្នុងប្រទេសដាណឺម៉ាក និងកន្លែងផ្សេងទៀតនៅអឺរ៉ុប។ យោងតាមរបាយការណ៍ កងទ័ពដាណឺម៉ាកដែលឈរជើងនៅហ្គ្រីនឡែនបានដឹកគ្រឿងផ្ទុះដែលមានបំណងបំផ្លាញផ្លូវរត់យន្តហោះនៅទីក្រុង Nuuk និង Kangerlussuaq ដើម្បីការពារយន្តហោះយោធាអាមេរិកពីការចុះចត។ មជ្ឈមណ្ឌលឈាមដាណឺម៉ាក ក៏ត្រូវបានចល័តផងដែរ...
បរទេស៖ ប្រទេសគុយវ៉ែតបាននិយាយនៅថ្ងៃសុក្រនេះថា រោងចក្រចម្រាញ់ប្រេង Mina Al-Ahmadi របស់ខ្លួនត្រូវបានវាយប្រហារម្តងទៀតដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលបានបង្កឱ្យមានភ្លើងឆាបឆេះនៅក្នុងអង្គភាពជាច្រើនរបស់ខ្លួន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា រោងចក្រចម្រាញ់ប្រេងនេះត្រូវបានវាយប្រហារម្តងហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានអគ្គីភ័យ។ ប្រទេសគុយវ៉ែតបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅថ្ងៃសុក្រកំពុងព្យាយាមគ្រប់គ្រងអណ្តាតភ្លើង ហើយមិនមានអ្នករងរបួសភ្លាមៗពីការវាយប្រហារនោះទេ។ ការវាយប្រហាររបស់អ៊ីរ៉ង់បានកើតឡើងនៅពេលដែលប្រទេសគុយវ៉ែតបានប្រារព្ធពិធីបុណ្យ Eid al-Fitr ដែលជាពិធីបុណ្យដែលសម្គាល់ចុងបញ្ចប់នៃខែតមអាហារដ៏ពិសិដ្ឋរបស់មូស្លីមនៃខែរ៉ាម៉ាដាន។ ការវាយប្រហារនៅថ្ងៃសុក្រនេះបានកើត...
ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្នដែលមានការប្រែប្រួល និងការកើនឡើងនៃថ្លៃចំណាយប្រចាំថ្ងៃ អាណាព្យាបាលគ្រប់រូបតែងតែយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងថវិកាគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលមិនអាចខ្វះខាតបាននោះគឺ “អាហារូបត្ថម្ភសម្រាប់កូនៗ”។ យល់ច្បាស់ពីក្តីបារម្ភនម្សៅទឹកដោះគោ Imperial Dream XO បានធ្វើការផ្លាស់ប្តូររូបរាងថ្មី ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នក ប្រើប្រាស់។ ការផ្លាស់ប្តូរលើកនេះ មិនត្រឹមតែនាំមកនូវសោភ័ណភាពថ្មីប៉ុណ្ណោះទេ ប៉ុន្តែទឹកដោះគោម្សៅ Imperial Dream XO បានធ្វើការកែសម្រួលតម្លៃឲ្យកាន់តែសមរម្យជាងមុនដោយការកាត់បន្ថយលើការផ្សព្វផ្សាយធំៗ និង ដើម្បីប្រាកដថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា កម្មវិធី «នគរសង្ក្រាន្ត» គឺជាឱកាសបង្ហាញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងក្រោមស្មារតីនៃការ «ការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ»។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ សមត្ថកិច្ច កំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញ បច្ចេកទេស ខណៈតាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ចថា «អ្នកបើកបររថយន្ត បង្កជាស្រ្តី»។ យោតាមគេហទំព័រហ្វេសប៊ុករបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និងកម្មករនិយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងអំណរគុណដល់សម្ដេច ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយអន្តរាគមន៍នៅក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា លោកគាំទ្រ ចំពោះចំណាត់ការរបស់សម្ដេចធិបតី...