កំពង់ចាម ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំងក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម សរុបចំនួន ២១២៩នាក់ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា...
រទេះភ្លើងចំនួន៣៥០១ជើង និងដឹកជញ្ជូនកុងតឺន័រចំនួន៣សែន៥ម៉ឺន២ពាន់ TEU ដែលកើនឡើង៣២ភាគរយនិង២៥ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ល។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ “តារាងពិន្ទុ”នៃរទេះភ្លើងចិន-អឺរ៉ុបមានភាពលេចធ្លោនៅចំពោះមុខស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើនិងសេដ្ឋកិច្ចពិភពលោកដែលចុះទន់ខ្សោយ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៨ភាគរយយល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុបបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការជំរុញការបើកទូលាយកម្រិតខ្ពស់ចំពោះអន្តរជាតិនិងជំរុញការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ។ ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,២ភាគរយបានយល់ឃើញថា ការដំណើរការនៃរទេះភ្លើងចិន-អឺរ៉ុបបានលើកកម្ពស់ប្រសិទ្ធភាពឡូជីស្ទិកអន្តរជាតិ និងកាត់បន្ថយថ្លៃដើមនៃពាណិជ្ជកម្មអន្តរជាតិ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៨ភាគរយបានថ្លែងថា រទេះភ្លើងចិន-អឺរ៉ុបបានបង្កើតជាវេទិកាថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចចិន-អឺរ៉ុប ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៧ភាគរយបានយល់ឃើញថា រទេះភ្លើងចិន-អឺរ៉ុបបានបំពេញបន្ថែមកម្លាំងចលករដ៏នឹងនរជាបន្តបន្ទាប់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។ ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ៩១២៨ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិផងដែរ ៕
កាលពីថ្ងៃទី១៧ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក៖ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពរបស់ពិភពលោក”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ ភ្ញៀវកិត្តិយសដូចជា លោក Ren Faqiang អគ្គកុងស៊ុលចិនប្រចាំនៅក្រុង Cape Town លោក Les Govender អនុប្រធានគណៈកម្មាធិការកិច្ចការខេត្តទូទាំងប្រទេសអាហ្វ្រិកខាងត្បូង លោក Daylin Gary Mitchell ប្រធានសភាខេត្ត Cape ខាងលិចនិងលោក David Malcomson អគ្គនាយករងស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនិងមជ្ឈិមបូព៌ានៃក្រសួងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អាហ្វ្រិកខាងត្បូងជាដើមបានអញ្ជើញចូលរួមសកម្មភាពនិងថ្លែងសុន្ទរកថា ។ ភ្ញៀវកិត្តិយសជិត១រយរូបដែលមកពីមជ្ឈដ្ឋាននយោបាយ សិក្សាស្រាវជ្រាវនិងសារព័ត៌មានព្រមទាំងតំណាងយុវសិស្សជាដើមក៏បានចូលរួមសកម្មភាពនេះដែរ ។ លោក Shen Haixiong បានថ្លែងថា ពិភពលោកអភិវឌ្ឍបានល្អ ទើបចិនអភិវឌ្ឍបានល្អ ហើយចិនអភិវឌ្ឍបានល្អ ក៏នឹងជំរុញឱ្យពិភពលោកកាន់តែល្អដែរ ។ ចាប់ពីចូលឆ្នាំនេះមក ការអភិវឌ្ឍនៃកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនគឺល្អប្រសើរ ។ ពីម៉ូដែលធំចិនទទួលបានប្រជាប្រិយភាពនៅទូទាំងពិភពលោក ដល់ការបង្ហាញមុខនៃមនុស្សយន្តវៃឆ្លាតសម្តែងសិល្បៈជាក្រុមក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំមមី រហូតដល់ការដែល “ភាពយន្ត+ទេសចរណ៍” “ភាពយន្ត+អាហារឆ្ងាញ់”ជាដើមជំរុញទីផ្សារប្រើប្រាស់ ។ល។ “ដែនដីចិនដែលប្រកបដោយភាពប្រាកដប្រជា”កំពុងបង្កើតកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីជាបន្តបន្ទាប់ ។ យើងគួរតែពួតដៃគ្នាជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ដើម្បីរួមចំណែកជាកម្លាំងសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ៕
នៅថ្ងៃទី ១៧ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”ប្រទេសចិនក្នុងរដូវផ្ការីក”ក្រោមប្រធានបទ”ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពពិភពលោក”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំនៅក្រុងឌូសេលដូហ្វបានបើកធ្វើនៅទីក្រុងឌូសេលដូហ្វ នៃរដ្ឋ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ក្នុងអំឡុងពេលបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិននៅឆ្នាំនេះថា យើងត្រូវពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ត្រួសត្រាយទីផ្សារសកលឱ្យបានទូលំទូលាយនិងតភ្ជាប់ជាមួយសេដ្ឋកិច្ចវិលជុំអន្តរជាតិឱ្យបានកាន់តែល្អ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយដើរតួនាទីនៃឧត្តមភាពលំដាប់ពិភពលោករបស់ខ្លួនតាមរយៈការផ្សព្វផ្សាយចម្រុះ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងប្រភពធនធានក្នុងវិស័យផ្សព្វផ្សាយដើម្បីជំរុញឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិនផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ក៏ដូចជាចែករំលែកកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនជាមួយបណ្តាមិត្តលើសកលលោក៕
ភ្នំពេញ៖ លោក សុខ សូកេន សមាជិកគណៈអចិន្ត្រៃ យ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីបួងសួងសុំសេចក្ដីសុខ ដើម្បីបើកការដ្ឋានសាងសង់ទីតាំងព្រឹត្តិការណ៍នគរសង្រ្កាន្ត ព.ស. ២៥៦៩ – ២៥៧០ គ.ស. ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីទី០១ លើកទិសដៅការងារត្រីទី០២ និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា លើកទិសដៅការងារបន្តសម្រាប់ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរgការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធការរៀបចំឯកសារទស្សនាទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច នៅទីស្ដីការក្រសួង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់ធាតុចូលក្នុងការរៀបចំឯកសារទស្សនាទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច ដើម្បីឱ្យកាន់តែមានភាពពេញលេញ និងមានសុខដុមនីយកម្មនៃប្រព័ន្ធត្រួតពិនិត្យ៕
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរក លទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់បងប្អូនកម្មករ និយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត។ តាមរយៈសំណេរនៅលើបណ្ដាញហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី...
កំពង់ស្ពឺ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ យោងតាមលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ ក្នុងនោះរួមមាន...
កូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍គុនខ្មែរ និងការសម្តែងសិល្បៈដ៏ធំនៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ភាពរីករាយជូនដល់ប្រជាពលករ និងសហគមន៍ខ្មែរឱ្យសប្បាយរីករាយ និងលើកកម្ពស់ការគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ កាន់តែខ្លាំងនៅតំបន់ហ្វាសង់ មហាវិទ្យាល័យវិទ្យាសាស្ត្រស៊ូវ៉ុន(SUNWON SCIENCE COLLEGE SINTEX)។ ព្រឹត្តិការណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រុមហ៊ុនស្រាបៀ GANZBERG, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ស្ថានីយទូរទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...