កូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍គុនខ្មែរ និងការសម្តែងសិល្បៈដ៏ធំនៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ភាពរីករាយជូនដល់ប្រជាពលករ និងសហគមន៍ខ្មែរឱ្យសប្បាយរីករាយ និងលើកកម្ពស់ការគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ កាន់តែខ្លាំងនៅតំបន់ហ្វាសង់ មហាវិទ្យាល័យវិទ្យាសាស្ត្រស៊ូវ៉ុន(SUNWON SCIENCE COLLEGE SINTEX)។ ព្រឹត្តិការណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រុមហ៊ុនស្រាបៀ GANZBERG, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ស្ថានីយទូរទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
បរទេស៖ តម្លៃប្រេង និងឧស្ម័នធម្មជាតិសកល បានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារ រោងចក្រឧស្ម័នធម្មជាតិដ៏សំខាន់មួយនៅក្នុងប្រទេសកាតា ដែលអាចផ្គត់ផ្គង់ ឧស្ម័នមួយភាគប្រាំនៃពិភពលោក ក៏ដូចជារោងចក្រចម្រាញ់ប្រេងពីរនៅក្នុងប្រទេសគុយវ៉ែត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា ការវាយប្រហារនេះបានបន្ថែមការភ័យខ្លាចថា វិបត្តិថាមពលដែលបង្កឡើង ដោយការបិទច្រកសមុទ្រ Hormuz ចំពោះចរាចរណ៍កប៉ាល់ដឹកប្រេងអាច មានរយៈពេលយូរ និងទូលំទូលាយជាងការភ័យខ្លាច...
បរទេស៖ យោងតាមរបាយការណ៍របស់ Nournews ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងលិខិតមួយថា អ៊ីរ៉ង់ស្វែងរកសំណង ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយចោទប្រកាន់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក វាយប្រហារទៅលើទឹកដីអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន The Jerusalem...
បរទេស៖ រដ្ឋបាល របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការ របស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈដែលយោធាអាមេរិកកំពុងរៀបចំ សម្រាប់ជំហានបន្ទាប់ដែលអាចធ្វើទៅ បាននៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់, នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ និងមនុស្សបីនាក់ដែលដឹងអំពីបញ្ហានេះ។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា ការដាក់ពង្រាយនេះអាចជួយផ្តល់ឱ្យលោក ត្រាំ...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅភោជនីយដ្ឋានយូរ៉ាម្ហូបខ្មែរក្នុងទីក្រុងក្វាងជូធំ និងពលករ-ពលការីនី ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅមជ្ឈមណ្ឌលឆុនណាំក្វាងជូ ក្នុងអំឡុងពេលរង់ចាំស្វែងរកការងារថ្មី។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកអគ្គរាជទូត បានផ្ដល់ការលើកទឹកចិត្តដល់ប្អូនៗឱ្យមានការអត់ធ្មត់ ខិតខំតស៊ូ...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា «មានករណីផ្ទុះគ្រាប់បែកចង្កោម ១ករណី នៅភូមិបឹងស្នោ ឃុំស្លក្រាម...
បរទេស៖ យោងតាមរបាយការណ៍ថ្ងៃព្រហស្បតិ៍ពី The Washington Post ដោយដកស្រង់ប្រភពបី ដែលដឹងពីស្ថានភាពនេះ គឺមាន យន្តហោះគ្មានមនុស្សបើក ដែលមិនស្គាល់អត្តសញ្ញាណត្រូវបានរកឃើញនៅពីលើមូលដ្ឋាន ទ័ពវ៉ាស៊ីនតោន ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ ឬ ក្រសួងសង្គ្រាមលោក Pete Hegseth រស់នៅ ។...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសហការី ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ លោកស្រី ជូ អ៊ឺនផ្យ៉ូ(Joo Eun-pyo) ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងវប្បធម៌អាស៊ី នៅតំបន់ក្វាងជូធំ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស របស់កូរ៉េនេះ តែងតែយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាប្រឹក្សា...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត រក្សាសិទ្ធិក្នុងការធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយការជឿទុកចិត្តណាមួយជាមួយទីក្រុងតេអេរ៉ង់ត្រូវបានបំផ្លាញ , នេះបើយោងតាមឱ្យដឹងរបស់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ដែលជា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីក្រុងរីយ៉ាដត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា...
បរទេស៖ សហរដ្ឋអាមេរិកនឹង «បំផ្ទុះ» ទីតាំងឧស្ម័ន South Pars ដែលជាទីតាំងឧស្ម័នធំជាងគេបំផុត របស់ពិភពលោក ប្រសិនបើអ៊ីរ៉ង់ បន្តវាយប្រហាររោងចក្រ ថាមពលរបស់កាតា, នេះបើយោងតាមការព្រមាន របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា អ៊ីស្រាអែល...