បាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលមានលោក វរសេនីយ៍ត្រី ជួប ណូ ជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្រោយធ្វើសកម្មភាពលួចយកគ្រឿងរថយន្ត (ប្រអប់លេខឡាន និង ប៉ុងឡាន) នៅក្នុងបរិវេណផ្សារ ភួ ពុយ នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្សារបន្លែ...
ភ្នំពេញ៖ ម៉ូតូ ចំនួន៦គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បន្តបង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជន ល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខាន ដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ ។ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅយប់ ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការរៀបចំដី និងផ្ទះជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក មិនមែនជាថ្នូរនៃការដោះដូរដី ដែលបានបាត់បង់ដោយសារទាហានថៃ ហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំរស់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ មីនា ថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសា យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យភូមិព្រៃចាន់...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើរបាយការណ៍ស្តីពីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប និងពិនិត្យខ្លឹមសារអត្ថបទវីដេអូ អត្ថបទវិទ្យុ សម្រាប់ផ្សព្វផ្សាយ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ...
បរទេស៖ រដ្ឋាភិបាលវៀតណាម និង រុស្ស៊ី កាលពីថ្ងៃទី២៣ ខែមីនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសាងសង់រោងចក្រ ថាមពលនុយក្លេអ៊ែរនៅលើទឹកដីវៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី ផាំ មិញ ឈីញ ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា...
តេអេរ៉ង់៖ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារការិយាល័យក្រុមហ៊ុនឧស្ម័ន និងស្ថានីយ៍កាត់បន្ថយសម្ពាធឧស្ម័ននៅក្នុងទីក្រុង Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ព្រមទាំងកំណត់គោលដៅលើបំពង់បង្ហូរ ឧស្ម័នរបស់រោងចក្រថាមពលមួយក្នុងទីក្រុង Khorramshahr នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។ ការវាយប្រហារនេះធ្វេីឡេីងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានវាយប្រហារលេីហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ប្រសិនបេីប្រទេសនេះ មិនបេីកច្រកសមុទ្រហ័រមូស ក្នុងពេល ៤៨ម៉ោង។...
បរទេស៖ ផ្សែងបានហុយឡើងពីកណ្តាលទីក្រុង Tel Aviv របស់អ៊ីស្រាអែល ខណៈដែលមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ បានកំណត់គោលដៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ឈូងសមុទ្រពែក្សនៅថ្ងៃអង្គារ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយសាធារណរដ្ឋអ៊ីស្លាម ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ថា...
មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ មានហេតុការប្រជាពលរដ្ឋប្រុសស្រីមួយក្រុម បាននាំគ្នាទៅរំដោះយកគោយន្តកន្ត្រៃដឹកឈើជាច្រើនគ្រឿងចេញពីទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រេច នៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ មន្ត្រីជំនាញបានឲ្យដឹងថា ខណៈមន្ត្រីប្រចាំនៅស្នាក់ការភ្នំព្រេច ជាប់បំពេញភារកិច្ចល្បាតតាមព្រៃគោលដៅផ្សេងៗអស់ ។ មានតែមន្ត្រីម្នាក់ប្រចាំការក្នុងស្នាក់ការ ទើបបងប្អូនប្រជាពលរដ្ឋអាចជាម្ចាស់វត្ថុតាង រួមមានគោយន្តនិងឈើ បាននាំគ្នាចូលទៅយកវត្ថុតាងដែលមន្ត្រីបានចាប់ឃាត់កន្លងមក។ យ៉ាងណាក៏ដោយ ករណីនេះ...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន លោក ផាយ ឡេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុងពោធិ៍សាត់ បានចុះជួបសួរសុខទុក្ខ និងប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះដោយផ្ទាល់ ជូនដល់គ្រួសារសពសមាជិកសមាគមចំនួន ៥គ្រួសារ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ផាយ ឡេង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសពដែលជាអតីតយុទ្ធជន...
មណ្ឌលគិរី៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង ១០:១២ នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ សេចក្តីរាយដែលទទួលបាននាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអន្តរាគមន៍...