បាត់ដំបង៖ ស្ថានីយប្រេងឥន្ធនៈ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចំនួន១៤១ទីតាំង ស្មើនឹង៣៦% ត្រូវបានផ្អាកបណ្តោះអាសន្ន ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបងបានឱ្យដឹងថា ការផ្អាកនេះ ព្រោះក្រុមហ៊ុនផ្តត់ផ្គង់ប្រេង មិនទាន់។ ទោះបីជាយ៉ាងណា លោកប្រធានមន្ទីរ ក៏បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ និងបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ខណៈពលរដ្ឋខ្មែរនៅទីនោះមានសុវត្ថិភាពទាំងអស់គ្នា។ សេចក្តីប្រកាសរបស់ក្រសួងចេញផ្សាយនៅរាត្រីថ្ងៃ១០ មីនានេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់មជ្ឈិមបូព៌ាបានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាព របស់ពួកគេ។ តាមព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥...
-សាំង = ៥,២០០រៀល -ម៉ាស៊ូត = ៦,០៥០រៀល
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាគូសបញ្ជាក់យ៉ាងច្បាស់ៗថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពុំដែលបានបង្ហោះសារស្នើសុំទៅភាគីថៃដើម្បីចរចារឿងបញ្ហាព្រំដែនឡើយ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីបានឃើញប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី...
លោក ពូទីនថា រុស្ស៊ីនឹងផ្គត់ផ្គង់ ថាមពលដល់អឺរ៉ុប ប្រសិនបើអឺរ៉ុបស្នើសុំ អ៊ីរ៉ង់ គំរាមសងសឹកក្នុងតំបន់ ប្រសិនបើរោងចក្រប្រេងឥន្ធនៈរបស់ខ្លួន ត្រូវបានវាយប្រហារម្តងទៀត អ៊ីរ៉ង់ថា ការបិទផ្លូវនាំប្រេងចេញ នឹងបន្តរហូតដល់ការ វាយប្រហារបញ្ចប់ ខណៈលោក ត្រាំ គំរាមវាយប្រហារកាន់តែខ្លាំង លោក Putin និងលោក Trump ទំនាក់ទំនងតាមទូរស័ព្ទ ជុំវិញបញ្ហានៅអ៊ីរ៉ង់...
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរៀបចំការ ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើងជើងឯក អាស៊ី លើក៦ ឆ្នាំ២០២៦ ម៉ាស៊ីនបោសសម្អាតមីនយន្ត មកដល់កម្ពុជា ដើម្បីសម្អាតគ្រាប់សល់ ពីសង្គ្រាមថៃ ឈ្លានពានកម្ពុជា រដ្ឋមន្ដ្រីអប់រំ បញ្ជាក់ជាថ្មី នូវការបន្តគាំទ្រ ដល់បុគ្គលិកអប់រំ និងសិស្ស-និស្សិត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល...
កំពង់ចាម ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីធានាឱ្យបាននូវភាពជោគជ័យ សុវត្ថិភាព និងភពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា...
“កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនគឺ៥ភាគរយ” “ទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានលើសពី៥០ទ្រីលានយាន់ប្រាក់ចិន” ។ល។ បើសង្កេតមើលពីរបាយការណ៍ការងាររដ្ឋាភិបាលចិននៅឆ្នាំ២០២៥អាចឃើញថា តារាងពិន្ទុនីមួយៗ ជាចម្លើយគួរឱ្យពេញចិត្តសម្រាប់បញ្ចប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ។ “ដល់ឆ្នាំ២០៣០ តម្លៃផលិតកម្មពាក់ព័ន្ធនៃឧស្សាហកម្មសសរទ្រូងដែលងើបឡើងថី្មចំនួន៦ មានដូចជាមនុស្សយន្តវៃឆ្លាតជាដើម ត្រូវបានរំពឹងថានឹងលើសពី១០ទ្រីលានយាន់ប្រាក់ចិន” “តាមការប៉ាន់ប្រមាណ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ឧស្សាហកម្មកម្មន្តសាលនិងសេវាកម្ម នឹងបន្ថែមឱកាសការងារលើសពី១០លាននាក់ជារៀងរាល់ឆ្នាំ ” ។ល។ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន “សំឡេងល្អនិងមតិល្អ”របស់តំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយ បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។ ការមានជំនឿចិត្តបែបនេះគឺផ្អែកលើសមិទ្ធផល សមិទ្ធផលគឺកើតចេញមកពីការអនុវត្តជាក់ស្តែង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ និងបានជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រទេសជិតខាង រួមទាំងប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា អូម៉ង់ បារ៉ែន គុយវ៉ែត និងហ្ស៊កដានី។ សេចក្តីថ្លែងការណ៍បានសម្តែងនូវ ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ លើការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ក្នុងតំបន់ដ៏ទូលំទូលាយរបស់ពួកគេ ដោយដកស្រង់របាយការណ៍ពីបេសកកម្មការទូតឥណ្ឌូនេស៊ីនៅក្នុងតំបន់ផងដែរ។ ប្រទេសអាស៊ីអាគ្នេយ៍បានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែគោរពច្បាប់អន្តរជាតិ ជាពិសេសការហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។ រដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានការអត់ធ្មត់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានគូសបញ្ជាក់បែបនេះកាលពីចន្ទថា ការវាយប្រហារដោយយោធាអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខនេះ។ នៅពេលត្រូវបានសួរថាតើការធ្វើការវាយប្រហារអាចបញ្ចប់នៅសប្តាហ៍នេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋផ្លរីដា លោក Trump បាននិយាយថាទេ។គាត់បាននិយាយថា ៖ប៉ុន្តែឆាប់ៗនេះបំផុត។ លោក Trump បានបង្ហាញនូវអ្វីដែលស្តាប់ទៅដូចជាសារផ្ទុយ ដោយប្រកាសថា គោលដៅរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចយ៉ាងទូលំទូលាយ ខណៈពេលដែលលោកធ្លាប់បានគាំទ្រដល់ការព្រមានពីមុនរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth...