ខណៈពេលដែលពិភពលោកកំពុងឈរនៅចំណុចប្រសព្វគ្នានៃប្រវត្តិសាស្ត្រនៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ឧស្សាហកម្មជុំថ្មី ផែនការគោលស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូលម្តងទៀត ។ «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ កាលពីខែតុលា ឆ្នាំ ២០២៥ មិនត្រឹមតែបានគ្រោងផែនការគោលស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន(២០២៦-២០៣០)ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីរូបមន្តអភិវឌ្ឍន៍ថ្មីដែលពឹងផ្អែកលើខ្លួនឯងនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៅកាន់ពិភពលោកតាមរយៈបញ្ហាយុគសម័យចំនួនពីរស្តីពីការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការនិងកាលានុវត្តភាពខាងទីផ្សារដ៏ធំធេងផងដែរ ។ ប្រការនេះមិនត្រឹមតែជាជម្រើសយុទ្ធសាស្ត្រសម្រាប់ប្រទេសចិនក្នុងការឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់តម្រិះប្រាជ្ញាបូព៌ាសម្រាប់ដោះស្រាយភាពជាប់គាំងខាងការអភិវឌ្ឍជាសកលផងដែរ ។ ទីមួយ ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ៖ជាសក្ខីភាពនៃការលើកកម្ពស់បែបលោតផ្លោះជាយុទ្ធសាស្ត្រពីការឆ្លើយតបនឹងហានិភ័យដល់ការដឹកនាំទិសដៅនៅពេលអនាគតសំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖”ត្រូវពន្លឿនការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី” ។ ប្រការនេះមិនត្រឹមតែជាតម្រូវការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏ជាការឆ្លើយតបយ៉ាងសកម្មចំពោះនិម្មាបនកម្មប្រកួតប្រជែងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលផងដែរ ។ ជាមួយគ្នានេះដែរ ប្រការនេះក៏ជានិមិត្តសញ្ញាបង្ហាញថា ការធ្វើបរិវត្តកម្មយ៉ាងជ្រាលជ្រៅនៃយុទ្ធសាស្ត្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានប្រែក្លាយពី”ការពឹងផ្អែកលើខ្លួនឯង”ទៅជា”ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ” ក្នុងគោលបំណងមិនត្រឹមតែបានបម្រះខ្លួនចេញផុតពីភាពលំបាកប៉ុណ្ណោះទេ ថែមទាំងត្រូវ”ឈរនៅកម្រិតខ្ពស់ កំណត់ក្បួនច្បាប់និងទទួលឈ្នះនៅពេលអនាគត”ផងដែរ ។ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននិងជាការទ្រទ្រង់ដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។ ជានិច្ចកាល ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាព ជំរុញឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍទៅរកទិសដៅវិជ្ជមាននិងជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅ សំដៅខិតខំប្រឹងប្រែងបង្រួមគម្លាតខាងបច្ចេកទេស ។ បច្ចុប្បន្ននេះ កម្លាំងជាក់ស្តែងបច្ចេកវិទ្យារបស់ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះជាទូទៅដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ជាស្រេចសម្រាប់បោះជំហានឆ្ពោះទៅរកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ។ នៅឆ្នាំ ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិនមានចំនួនលើសពី ៣,៦ ទ្រីលានយាន់ប្រាក់ចិនដែលមានទំហំវិនិយោគជិតកម្រិតគិតជាមធ្យមនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច(OECD) ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិនិងចំនួននីយបត្រតក្កកម្មអន្តរជាតិសុទ្ធតែបានឈរនៅលំដាប់ទីមួយលើពិភពលោកក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានពន្លឿនការរួមបញ្ចូលគ្នា ។ សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខបានប្រែក្លាយទៅជាកម្លាំងផលិតកម្មគុណភាពថ្មីជាបន្តបន្ទាប់ ។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនបានកាន់លំដាប់ថ្នាក់ឈានមុខលើទូទាំងពិភពលោកដែលបានផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ។ យ៉ាងណាមិញ កម្រិតខ្ពស់ដ៏ពិតប្រាកដបានបង្ហាញឱ្យឃើញក្នុងវិស័យចំនួន ៣ ៖ទីមួយគឺ សមត្ថភាពដែលប្រកបដោយភាពស្វ័យម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ទាំងមូល សម្រេចបាននូវសមិទ្ធផលប្រកបដោយលក្ខណៈវាយទម្លុះក្នុងវិស័យយុទ្ធសាស្ត្រដែលចាំបាច់ត្រូវប្រកួតប្រជែងដូចជាថាមពលថ្មីនិងសម្ភារៈថ្មីជាដើម ។ ទីពីរគឺ ប្រសិទ្ធភាពនៃប្រព័ន្ធច្នៃប្រឌិតថ្មីដែលមានភាពបន្ស៊ីគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ បានបំបាត់របាំងរវាងការផលិត សិក្សានិងស្រាវជ្រាវ ។ ទីបីគឺ ការលើកកម្ពស់បែបលោតផ្លោះនៃសិទ្ធិបញ្ចេញមតិក្នុងអភិបាលកិច្ចផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្រ្តសកល ។ ព្រមពេលជាមួយគ្នានេះ ប្រឈមមុខនឹងសមិទ្ធផលដ៏លេចធ្លោដែលមានលក្ខណៈបដិវត្តន៍ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច បច្ចេកវិទ្យាជីវសាស្រ្តនិងថាមពលស្អាតជាដើម ប្រទេសចិនកំពុងប្រែក្លាយពី”អ្នកដេញតាមបច្ចេកវិទ្យា”ទៅជា”អ្នកនាំមុខនវានុវត្តន៍” ។ ទីពីរ កាលានុវត្តភាពទីផ្សារដ៏ធំធេង៖តក្កវិជ្ជាអភិវឌ្ឍន៍ដែលជំរុញដោយតម្រូវការក្នុងស្រុកនិងចែករំលែកជាមួយពិភពលោកទីផ្សារដ៏ធំធេងដែលបង្កើតឡើងដោយចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង ៤ រយលាននាក់គឺជាទីបង្អែកដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងផ្តោតលើការដោះស្រាយបញ្ហាលេចធ្លោដូចជាតម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ដែលបានបង្កើនកម្លាំងចលករផ្ទៃក្នុងនិងភាពដែលអាចពឹងផ្អែកបាននៃការវិលជុំក្នុងស្រុកតាមរយៈការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា ។ នេះមិនមែនជាការផ្លាស់ប្តូរទៅរកការបិទខ្ទប់ទេ តែគឺបន្តពង្រីកការបើកទូលាយចំពោះបរទេសឱ្យបានកាន់តែស៊ីជម្រៅខណៈពេលដែលជំរុញការឡើងចំណាត់ថ្នាក់នៃការប្រើប្រាស់និងពង្រីកតម្រូវការក្នុងស្រុក ។ ភាពធំធេងនៃទីផ្សាររបស់ចិនមិនត្រឹមតែបានឆ្លុះបញ្ចាំងក្នុងទ្រង់ទ្រាយរបស់វាប៉ុណ្ណោះទេ ថែមទាំងបានស្ថិតនៅត្រង់ថា កាលានុវត្តភាពថ្មីដែលនាំមកដោយការឡើងចំណាត់ថ្នាក់នៃរចនាសម្ព័ន្ធផងដែរ ។ ពីការបង្កើនកម្លាំងនៃការពង្រីកការអនុវត្តគោលនយោបាយ”ជំរុញការធ្វើបច្ចុប្បន្នភាពជុំថ្មីនូវគ្រឿងសម្ភារៈនិងការយករបស់ចាស់ទៅប្តូររបស់ថ្មីដោយទ្រង់ទ្រាយធំ”(ហៅកាត់ថា គោលនយោបាយ”ថ្មីពីរ”)ដល់ការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកនិងសេដ្ឋកិច្ចសម្រាប់មនុស្សវ័យជរាយ៉ាងសកម្ម រហូតដល់ការអនុវត្តការធ្វើបច្ចុប្បន្នភាពទីក្រុង ។ល។ វិធានការទាំងនេះកំពុងបញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏ធំធេង ។ ពីចំនួនលក់ដូររថយន្តថាមពលថ្មីរបស់ចិនបានស្ថិតនៅចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោកក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ដល់សមាមាត្រនៃ”សេដ្ឋកិច្ចថ្មីចំនួនបី” (ហៅកាត់ថា ឧស្សាហកម្មថ្មី មុខរបរថ្មីនិងរូបមន្តថ្មី)មានចំនួនលើសពី ១៨,១ ភាគរយនៃ GDP ទីផ្សាររបស់ចិនបានក្លាយជាកន្លែងពិសោធន៍សម្រាប់ការច្នៃប្រឌិតថ្មីសកល ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ កាលានុវត្តភាពទីផ្សាររបស់ប្រទេសចិនកំពុងប្រែក្លាយទៅជាផលលាភនៃការអភិវឌ្ឍពិភពលោកចែករំលែកជាមួយគ្នា ។ លោក Siddharth Chatterjee អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានថ្លែងនាពេលថ្មីៗកន្លងទៅនេះថា ”ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកថា ឆ្លងតាមរយៈគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកជាដើម បទពិសោធអភិវឌ្ឍន៍របស់ចិនកំពុងកែប្រែមុខមាត់របស់តំបន់ជាច្រើននៃទ្វីបអាហ្វ្រិកយ៉ាងជ្រាលជ្រៅ ។ បច្ចុប្បន្ននេះ ឧត្តមភាពខាងសមត្ថភាពផលិតកម្មរបស់ប្រទេសចិនក្នុងគ្រប់វិស័យមានដូចជារថយន្តអគ្គិសនីនិងផលិតផល PV ជាដើមកំពុងពន្លឿនការធ្វើបរិវត្តកម្មបៃតងសកលក្នុងតម្លៃដែលអាចទទួលយកបាន ហើយ”ឥទ្ធិពលវិជ្ជមាន”បែបនេះបានធ្វើឱ្យទីផ្សារដ៏ធំធេងរបស់ប្រទេសចិនក្លាយជាអ្នកផ្តល់ផលិតផលសាធារណៈជាសកលដ៏សំខាន់ ។ ទីបី ការបំផុសគំនិតសកលនៃមាគ៌ាអភិវឌ្ឍន៍របស់ចិនបានបង្ហាញឱ្យឃើញនូវ តម្លៃសកលនៃគំរូអភិវឌ្ឍន៍និងតម្រិះប្រាជ្ញាខាងអភិបាលកិច្ចអ្វីដែលសំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បង្ហាញឱ្យឃើញនោះគឺ វាមិនត្រឹមតែជាផែនការគោលសម្រាប់អភិវឌ្ឍន៍របស់ប្រទេសមួយប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវតម្រិះប្រាជ្ញាខាងអភិបាលកិច្ចដែលអាចរៀនសូត្របានផងដែរ ។ ការតាក់តែងផែនការដោយវិទ្យាសាស្ត្រនិងការអនុវត្តផែនការក្នុងរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់គឺជាមធ្យោបាយដ៏សំខាន់មួយនៃអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន ហើយក៏ជាឧត្តមភាពដ៏សំខាន់ខាងនយោបាយរបស់សង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនផងដែរ ។ សារសំខាន់ជាសកលនៃមាគ៌ាអភិវឌ្ឍន៍របស់ចិនបានផ្តល់មាគ៌ាអភិវឌ្ឍទំនើបភាវូបនីយកម្មដ៏ថ្មីទាំងស្រុងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ។ ការធ្វើទំនើបកម្មតាមបែបផែនចិនបានបំបែកទស្សនៈខុសឆ្គងថា ការធ្វើទំនើបកម្មត្រូវធ្វើតាមតែលោកខាងលិចដោយបញ្ជាក់ថា បណ្តាប្រទេសនានាអាចស្វែងរកមាគ៌ាអភិវឌ្ឍន៍ប្រកបដោយឯករាជ្យម្ចាស់ការដែលផ្អែកលើសភាពការណ៍ប្រទេសរៀងៗខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានលើកឡើងថា សំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”មិនមែនតែជាផែនទីបង្ហាញផ្លូវខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏នឹងគ្រោងអនាគតមួយដែលថា ប្រទេសចិនមិនត្រឹមតែជាអ្នកចូលរួមដ៏សំខាន់នៃការគាំពារសណ្តាប់ធ្នាប់សកលប៉ុណ្ណោះទេ ថែមទាំងជាអ្នកកំណត់ស្តង់ដារបច្ចេកទេសនិងបរិស្ថានសកលដ៏សំខាន់មួយផងដែរ” ។ សូមបញ្ជាក់ថា អ្វីដែលប្រទេសចិនស្វែងរកនោះគឺ មិនមែនជាការធ្វើទំនើបកម្មដែលយកសុខតែខ្លួនឯងនោះទេ ពោលគឺ រំពឹងទុករួមសហការជាមួយបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយផងដែរដើម្បីសម្រេចការធ្វើទំនើបកម្មជាមួយគ្នា ។ មាគ៌ាអភិវឌ្ឍន៍របស់ចិនដែលបានបង្ហាញក្នុងសំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ កំពុងបំពេញបន្ថែមនូវភាពប្រាកដប្រជាសម្រាប់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងនិងផ្តល់ជម្រើសថ្មីសម្រាប់ជំរុញអរិយធម៌និងវឌ្ឍនភាពរបស់មនុស្សជាតិតាមរយៈឧត្តមភាពខាងប្រព័ន្ធរបបដ៏ពិសេស ទស្សនៈអភិវឌ្ឍន៍ដែលប្រកបដោយភាពជាក់ស្តែងនិងចក្ខុវិស័យសកលដែលប្រកបដោយបរិយាបន្នរបស់ខ្លួន ។ នេះប្រហែលជាការបំផុសគំនិតដ៏ជ្រាលជ្រៅបំផុតដែលមាគ៌ាអភិវឌ្ឍន៍របស់ចិនបានផ្តល់ជូនពិភពលោកដែលថា ការអភិវឌ្ឍរបស់ប្រទេសមួយ មានតែបានចាក់ឫសក្នុងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ផ្តោតលើផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជននិងរួមចំណែកដល់វឌ្ឍនភាពរបស់មនុស្សជាតិ ទើបអាចទទួលបានជ័យជម្នះនៅពេលអនាគតយ៉ាងពិតប្រាកដ ៕
ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ការបែកខ្ញែកនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ សហគមន៍អន្តរជាតិបានតាមដានដោយយកចិត្តទុកដាក់ចំពោះការប្រព្រឹត្តទៅនៃសម័យប្រជុំរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (CPPCC) និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលត្រូវបានស្គាល់ជាទូទៅថា “មហាសន្និបាតសភាទាំងពីរ”។ ក្នុងនាមជាព្រឹត្តិការណ៍នយោបាយដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ មហាសន្និបាតសភាទាំងពីរដែលមានរយៈពេលជាងមួយសប្តាហ៍នេះ មិនត្រឹមតែពិនិត្យឡើងវិញនូវសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមកប៉ុណ្ណោះទេ តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅគោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនសម្រាប់ឆ្នាំខាងមុខផងដែរ។ របៀបវារៈដ៏សំខាន់មួយនៃមហាសន្និបាតសភាទាំងពីរ គឺការដាក់ចេញនូវផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន (ឆ្នាំ២០២៦-២០៣០) ដែលជាផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសចិន។ ខុសប្លែកពីផែនការមុនៗដែលជារឿយៗសង្កត់ធ្ងន់លើតួរលេខកំណើនជាចម្បង ផែនការថ្មីនេះ នឹងផ្តោតទៅលើគុណភាពនៃកំណើនជាជាងល្បឿននៃកំណើន...
កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ (NPC)បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង ដោយបានស្តាប់ និងពិនិត្យពិភាក្សារបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន, តុលាការប្រជាជនកំពូល និងសាលាអយ្យការប្រជាជនកំពូល ព្រមទាំងពិនិត្យពិភាក្សារបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការងារពិនិត្យច្បាប់ និងរបាយការណ៍ស្តីពីការដោះស្រាយច្បាប់និងការសម្រេចចិត្តពាក់ព័ន្ធនានា។ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានធ្វើរបាយការណ៍ការងារទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ នៅក្នុងរបាយការណ៍...
នៅក្នុងពិភពលោកសម័យបច្ចុប្បន្ន ប្រទេសនានាកំពុងប្រកួតប្រជែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ដើម្បីធានាការរីកចម្រើនរបស់ជាតិ និងការរស់នៅល្អប្រសើររបស់ប្រជាជន។ ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសចិនត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងលឿន និងគួរឱ្យចាប់អារម្មណ៍បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ ពីប្រទេសដែលធ្លាប់ជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចធំមួយនៅលើពិភពលោក។ ការរីកចម្រើនដ៏លឿននេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាបានកើតឡើងដោយសារការដឹកនាំ និងប្រព័ន្ធអភិបាលកិច្ចដែលមានប្រសិទ្ធភាព។ អភិបាលកិច្ចរបស់ចិនផ្តោតសំខាន់លើការដឹកនាំយ៉ាងរឹងមាំ ការធ្វើផែនការរយៈពេលវែង ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពប្រជាជន។ លើសពីនេះ អភិបាលកិច្ចរបស់ចិនក៏ផ្តោតលើការចូលរួមរបស់ប្រជាជនក្នុងដំណើរការគ្រប់គ្រងប្រទេស តាមរយៈប្រព័ន្ធប្រជាធិបតេយ្យដែលអនុវត្តក្នុងដំណើរការទាំងមូល។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឥណ្ឌាបានអំពាវនាវឱ្យបន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការទូត។រដ្ឋមន្ត្រីការបរទេសលោក S Jaishankar បាននិយាយនៅក្នុង Rajya Sabhaដែលជា សភាជាន់ខ្ពស់របស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទថា តំបន់នេះគឺជាគន្លឹះនៃសន្តិសុខថាមពលរបស់ប្រទេសឥណ្ឌា ហើយរួមបញ្ចូលទាំងអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នសំខាន់ៗជាច្រើនផងដែរ។ លោកក៏បានចង្អុលបង្ហាញថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ដោយសារមានប្រជាជនឥណ្ឌាជាង ១០លាននាក់រស់នៅ និងធ្វើការនៅក្នុងប្រទេសឈូងសមុទ្រ។ លោក...
បរទេស៖ នាយករដ្ឋមន្ត្រី អូស្រ្តាលី លោក Anthony Albanese បាននិយាយ នៅថ្ងៃអង្គារថា ប្រទេសអូស្ត្រាលី នឹងដាក់ពង្រាយយន្តហោះឈ្លប យកការណ៍យោធាទៅកាន់មជ្ឈិមបូព៌ា និងបញ្ជូនមីស៊ីលទៅកាន់ប្រទេសអារ៉ាប់រួម ប៉ុន្តែនឹងមិនដាក់កងទ័ពនៅលើដីនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា លោក Albanese បាននិយាយថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីក្រុមប្រទេសឧស្សាហកម្មធំៗទាំងប្រាំពីរ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយសន្យាថា នឹងដោះស្រាយការកើនឡើង នៃតម្លៃប្រេងឆៅ ចំពេលមានជម្លោះជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន THE JAPAN TIMES ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 បាននិយាយបន្ទាប់ពីពិភាក្សា អំពីស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ានៅក្នុងកិច្ចប្រជុំបន្ទាន់តាមអ៊ីនធឺណិតថា “យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់...
កំពង់ឆ្នាំង-កំពង់ធំ៖ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់គ្នានោះ មានឱកាសការងារប្រមាណ ៥ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ៤ ៩១៥កន្លែង និងខេត្តកំពង់ធំ មានឱកាសការងារចំនួន ៦២៧កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម...
សៀមរាប ៖ លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ២០៩កញ្ចប់ ផ្ដល់ជូនសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជូនលោកគ្រូ-អ្នកគ្រូចំនួន១០នាក់ នៅសាលាបឋមសិក្សាស្វាយជ័យ ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង...
ភូមិភាគឦសាន្ត ៖ បណ្ដាខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តដែលស្ថិតនៅភូមិភាគឦសាន្ត...