ព័ត៌មានអន្តរជាតិ

[ប៉ូលីសប៉ះទង្គិចគ្នា ជាមួយនឹងក្រុមជនភៀសខ្លួន កណ្តាលក្រុងប៉ារីស

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារបានសរសេរថា ប៉ូលីសបារាំងបានបើកប្រតិបត្តិការ ចុះរុះរើជំរុំជនភៀសខ្លួនបណ្តោះអាសន្នមួយ នៅចំកណ្តាលក្រុងប៉ារីស ដោយមានទាំង
ការប៉ះទង្គិចគ្នាខ្លាំងៗផងដែរ ជាមួយជនចំណាកស្រុក និងសកម្មជនមួយចំនួន។

យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin ដែលបានបង្ហោះនៅលើ Twitter របស់លោកថា ឈុតឆាកខ្លះៗពិតជាគួរឲ្យ ភ្ញាក់ផ្អើលខ្លាំងណាស់
ហើយលោកបានចេញបញ្ជាឲ្យ ក្រុមប៉ូលីសក្នុងរាយការណ៍ និងផ្តល់របាយការណ៍ឲ្យ បានគ្រប់ជ្រុងជ្រោយអំពីសកម្មភាពទាំងនោះ។

ក្រុមជនភៀសខ្លួនដែល មិនមានផ្ទាក់ស្នាក់នៅបាននាំគ្នានិយាយថា ពួកគេត្រូវបានបង្ខំឲ្យរស់នៅតាមផ្លូវ ដោយមិនមានការរៀបចំទីកន្លែង សមរម្យឲ្យបានស្នាក់នៅឡើយ ហើយអ្នកខ្លះបាន
និយាយថាពួកគេពិតជាលំបាកខ្លាំងណាស់ ជាពិសេសនៅពេលដែលអាកាសធាតុ កាន់តែខិតចូលមកដល់ នាពេលចូលឆ្នាំថ្មីនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top