ភ្នំពេញ: តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតភូមិអន្លង់គម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញអគ្គីភ័យ បានឆាបឆេះរោងចក្រ យ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យខូចខាត សម្ភារៈក្នុងរោងចក្រមួយចំនួនធំ ។
គិតត្រឹមព្រឹកថ្ងៃទី២១ អគ្គីភ័យបានរលត់ទៅវិញ ជាស្ថាពរក្នុងកិច្ចអន្តរាគមន៍ ពីកម្លាំងពន្លត់អគ្គីភ័យ តាមបណ្ដាខណ្ឌ និងក្រុងចុះអន្តរាគមន៍ ភ្លាមបានទាន់ពេលវេលា។ ចំពោះករណីអគ្គីភ័យនេះ ទំហំខូចខាតនៅមិនទាន់ដឹងឡើយទេ រួមទាំងមូលហេតុ នៃការឆាបឆេះជាដើម។