វ៉ាស៊ីនតោន៖ នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍លើកដំបូង ចាប់តាំងពីចាញ់ការ បោះឆ្នោតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចង្អុលបង្ហាញកាលពីថ្ងៃអាទិត្យថា លោកនឹងមិនដែលធ្វើបាបលោក ចូ បៃដិន និងបោះបង់ចោលទ្រឹស្តី ឃុបឃិតរបស់លោក អំពីការលួចបន្លំសន្លឹកឆ្នោតឡើយ។
លោក ត្រាំ បានប្រាប់អ្នកសម្ភាសន៍របស់ Fox News ថា “វាមិនដូចជាអ្នកនឹងផ្លាស់ប្តូរ គំនិតរបស់ខ្ញុំនោះទេ។ គំនិតរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរ ក្នុងរយៈពេលប្រាំមួយខែនោះទេ”។
លោកបានអះអាងជាថ្មីម្តងទៀត ដោយមិនគាំទ្រការលើកឡើងនេះថា “ការបោះឆ្នោតនេះត្រូវបានគេបន្លំ។ ការបោះឆ្នោតនេះ គឺជាការក្លែងបន្លំទាំងស្រុង” ។ យើងបានឈ្នះការបោះឆ្នោត យ៉ាងងាយស្រួល។
បទសម្ភាសន៍រយៈពេល ៤៥ នាទីដែលជាកញ្ចក់ទូរទស្សន៍ លើកដំបូងរបស់លោក ត្រាំ ចាប់តាំងពីការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅនេះភាគច្រើនជាការអះអាង នៃការចោទប្រកាន់ដោយគ្មានភស្តុតាង ទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោត ៕
ដោយ ឈូក បូរ៉ា