ព័ត៌មានជាតិ

គិតត្រឹមដើមខែធ្នូនេះ ការប្រមូលផលស្រូវវស្សាទូទាំងប្រទេស សម្រេច បានជាង ១លានហិកតា

ភ្នំពេញ៖ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ការប្រមូ លស្រូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ជាង១,៧៨៨លានហិកតា ស្មើនឹង៦៤.១០% ដែលទទួលបានបរិមាណ ផលសរុប ៥ ៦៥២ ២៩៧ តោន ក្នុងនោះទិន្នផលជាមធ្យមទទួលបាន ចំនួន ៣,១៦ តោន ក្នុង១ហិកតា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា បើតាមរបាយការណ៍របស់ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ថា សកម្មភាពប្រមូលផលស្រូវវស្សា របស់ប្រជាកសិករនៅទូទាំង ២៤រាជធានី-ខេត្ត កំពុងមមាញឹក ញាប់ដៃញាប់ជើង៕

To Top