បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា តួលេខនៃចំនួនអ្នកភូមិដែលបានបាត់បង់ជីវិត ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កជាការបាក់ដីផងនោះ បានកើនឡើងដល់ទៅ ២៩នាក់ហើយគិតត្រឹម ២សប្តាហ៍ចុងក្រោយនេះ នៅភាគខាងត្បុងនៃប្រទេសថៃ។
យោងតាមអជ្ញាធររបស់ប្រទេស បានបញ្ជាក់ទៀតដែរថាទឹកជំនន់ និងការបាក់ដីដែលបានកើតឡើងភ្លាមៗ គឺបានធ្វើឲ្យមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារការលង់ទឹកហើយក្នុងនោះ ២១ករណីបានកើតឡើងនៅក្នុងខេត្ត Nakhon Si Thammarat។
ក្រៅពីនោះទំហំខូចខាត ដែលត្រូវបានគេរាយការណ៍ គឺមានដូចជាផ្ទះសំបែងដល់ទៅ ៥៥៥ ១៩៤ខ្នងនៅក្នុងភូមិចំនួន៤ ១៣០ ក្នុងស្រុកសរុប១០១ នៃខេត្តចំនួន១១នៅភាគខាងត្បូងប្រទេស ហើយហេតុការណ៍ គ្រោះធម្មជាតិនេះបានកើតឡើង តាំងតែពីថ្ងៃទី២៥ ខែវិច្ឆិកាមកម្ល៉េះ៕
ប្រែសម្រួល៖ ស៊ុន លី