ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំនៅសាធារណៈរដ្ឋកុងហ្គោល បាត់បង់ជីវិត ដោយសារ ការវាយប្រហារមួយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅសាធារណៈរដ្ឋកុងហ្គោលោក Luca Attanasio ត្រូវបានបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារមួយនៅក្នុងសួនឧទ្យានជាតិ Vrunga National Park ភាគខាងកើតនៃប្រទេស។

យោងតាមការបញ្ជាក់របស់ក្រុមអជ្ញាធរ នៃឧទ្យានជាតិបានបញ្ជាក់ថា លោករដ្ឋទូតព្រមទាំងអង្គរក្សអ្នកបើកឡាននិងមនុស្សជាច្រើននាក់ទៀត ត្រូវបានបាញ់ សម្លាប់នៅក្នុងហេតុការណ៍ បាញ់ប្រហារយ៉ាងខ្លាំងនៅទីនោះ ហើយមនុស្សជាច្រើននាក់ទៀតបានទទួលរងរបួសធ្ងន់ធ្ងរផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ការបាញ់ប្រហារនេះត្រូវបានគេដឹងថាគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមសកម្មប្រយុទ្ធ ដើម្បីអាចធ្វើការចាប់ពង្រត់យក ក្រុមការងារ អង្គការសហប្រជាជាតិ ចេញពីក្រុមក្បួនធ្វើដំណើរ ហើយមកដល់ពេលនេះរដ្ឋាភិបាលអ៊ីតាលីក៏បានប្រកាសអះអាងថាពីការធ្វើឃាតនេះ ដែរដោយមិនបានបញ្ជាក់ព័ត៌មាន លំអិតបន្ថែមឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top