ព័ត៌មានអន្តរជាតិ

លោក ត្រាំ និយាយថា លោកទើប បានកិច្ចពិភាក្សា គ្នាជាថ្មីជាមួយ ពួកតាលីបង់

បរទេស៖ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងដំណើរទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលនៅអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកទើបបានបើកឡើងវិញ នូវកិច្ចពិភាក្សាគ្នា ជាមួយពួកតាលីបង់ កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន បានរាយការណ៍ថា លោក ត្រំា បាននិយាយប្រាប់ មូលដ្ឋានទ័ពអាកាស Bagram ថា “ពួកតាលីបង់ចង់បង្កើតកិច្ចព្រមព្រៀងគ្នាមួយ យើងនឹងពិនិត្យមើល ថាតើពួកគេចង់ បង្កើតកិច្ចព្រមព្រៀង មែនឬក៏អត់ ហើយវា នឹងជាកិច្ចព្រមព្រៀងពិតប្រាកដមួយ ប៉ុន្តែយើងនឹងពិចារណាមើល។ តែពួកគេមានបំណង បង្កើតកិច្ចព្រមព្រៀង”។

គួរបញ្ជាក់ថា បុគ្គលិកយោធាសហរដ្ឋអាមេរិក ប្រមាណ១៣.០០០នាក់ នៅតែឈរជើង ប្រចាំការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តល់ ការហ្វឹកហាត់ ការណែនាំ និងជួយដល់កងកម្លាំងក្នុងប្រទេស ដោយភ្ជាប់ជាមួយនឹងអង្គការណាតូ និងដើម្បីធ្វើ ប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម៕ ប្រែសម្រួល៖ប៉ាង កុង

To Top