ព័ត៌មានអន្តរជាតិ

ក្រុមសិស្សសាលា ទំាងអស់នៅនីហ្សេរីយ៉ា ដែលត្រូវគេចាប់ជំរិត ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញហើយ

អាប៊ូចា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ថា មន្ត្រីក្នុងស្រុកមួយរូប បានលើកឡើងនៅថ្ងៃអង្គារនេះថា ក្រុមសិស្សសាលានីហ្សេរីយ៉ា ទាំងអស់ ដែលបានចាប់ជំរិត ពីសាលារៀនរបស់ពួកគេ កាលពីថ្ងៃសុក្រ នៅរដ្ឋភាគពាយព្យ Zamfara ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ ។

លោក Bello Matawalle អភិបាលរដ្ឋ Zamfara បានថ្លែងថា ក្មេងស្រីទំាងអស់ ដែលគេបានចាប់ជំរិត នៅសាលាអនុវិទ្យាល័យវិទ្យាសាស្ត្រ ក្មេងស្រីគ្រប់គ្រងដោយរដ្ឋ នៅក្នុងក្រុង Jangebe កាលពីថ្ងៃសុក្រ ត្រូវបានដោះលែងវិញ តាមរយៈការចចារគ្នា នៅព្រឹកថ្ងៃអង្គារនេះ ។

លោក Matawalle បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា “បន្ទាប់ពីមានការពិភាក្សាគ្នា និងធ្វើការសម្រុះសម្រួលគ្នា ជាមួយនឹងអ្នកនៅពីក្រោយ ក្រុមចាប់ជំរិត និងសុំឲ្យមានការអធ្យាស្រ័យ ដោយចង់បានការដោះលែង ក្រុមសិស្សសាលាស្រី ឲ្យមានសុវត្ថិភាពវិញ ខ្ញុំមានក្តីរីករាយណាស នឹងប្រកាសថា ក្រុមសិស្សសាលាទាំងអស់ បានត្រូវដោះលែងវិញហើយ” ។

ទន្ទឹមនឹងនេះដែរ លោក Matawalle បានលើកឡើងនៅថ្ងៃអង្គារនេះថា ចំនួនសិស្សសាលាស្រី ដែលបានចាប់ជំរិតគឺមានចំនួន២៧៩នាក់ ទន្ទឹមនឹងនេះដែរ ប៉ូលិសក្នុងស្រុក និងអ្នកផ្សេងទៀត ក្រុមមន្ត្រីបាននិយាយថា សរុបសិស្សសាលាមានចំនួន៣១៧នាក់ ត្រូវបានចាប់ជំរិត ដោយក្រុមខ្មាន់កំាភ្លើង មកពីសាលាអនុវិទ្យាល័យក្មេងស្រីទាំងអស់ នៅរដ្ឋ Zamfara ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top