ព័ត៌មានអន្តរជាតិ

សិង្ហបុរីជំរុញពលរដ្ឋខ្លួនឲ្យ ចេញពីមីយ៉ានម៉ា ដោយសារតែមានអំពើហិង្សាកើនឡើង 

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ប្រជាពលរដ្ឋខ្លួនទាំងអស់ ដែលនៅក្នុងប្រទេសមីយ៉ានម៉ា គួរតែពិចារណាចាកចេញពីប្រទេសនេះឲ្យបានឆាប់តាម ដែលពួកគេអាចធ្វើបាន ដោយសារតែមានការឡើងនូវអំពើហិង្សា រវាងក្រុមបាតុករនិងកងកម្លាំងសន្តិសុខ និងការកើនឡើងនៃជនរងគ្រោះស៊ីវិល។

សេចក្តីថ្លែងការណ៍មួយពីក្រសួង ដែលណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់ការធ្វើដំណើរទាំងអស់ ទៅប្រទេសមីយ៉ានម៉ា ក្នុងពេលបច្ចុប្បន្ននេះនោះ បាននិយាយដូច្នេះថា “ប្រជាពលរដ្ឋសិង្ហបុរី ដែលនៅក្នុងប្រទេសមីយ៉ានម៉ានាពេលបច្ចុប្បន្ននេះ គួរតែពិចារណាចាកចេញឲ្យបានលឿន តាមដែលពួកគេអាចធ្វើបាន តាមន័យពាណិជ្ជកម្ម ស្របពេលដែលវានៅតែអាចទៅរួចដើម្បីធ្វើបែបនោះ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសសិង្ហបុរី ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកវិនិយោគបរទេសដ៏ធំបំផុតនៅក្នុ ប្រទេសមីយ៉ានម៉ា ហើយរដ្ឋមន្ត្រីការបរទេស បាននិយាយកាលពីខែមុនថា មានជនជាតិសិង្ហបុរីប្រមាណ៥០០នាក់ បានចុះបញ្ជីនៅក្នុងប្រទេស៕ប្រែសម្រួល៖ប៉ាង កុង

To Top