ភ្នំពេញ ៖ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញទទួល អំណោយមនុស្សធម៌ ពីសមាគមសភា ពាណិជ្ជកម្មកម្ពុជាចិន នៅខេត្តព្រះសីហនុ ជូនដល់រដ្ឋបាល ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។
អំណោយទាំងនោះរួមមាន ៖ របាំងមុខចំនួន ២០០០ របាំង, ស្រោមដៃចំនួន ១០.០០០គូ, អាល់កុលចំនួន ២០ កាន, អាល់កុលដបតូចចំនួន ៦០០ ដប, ទឹកលាងដៃចំនួន ៤០០ ដប ។
ក្នុងឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះសមាគមសភា ពាណិជ្ជកម្មកម្ពុជា ចិននៅខេត្តព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភរបាំងមុខ និងសម្ភារ:មួយចំនួនដល់រដ្ឋបាល ខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់ បំរើឱ្យការងារការពារ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ៕