ព័ត៌មានជាតិ

ប្រធានចលនាយុវជនកម្ពុជា សាខាខេត្តតាកែវ អញ្ជើញប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនធើ ដល់គណៈបក្សប្រជាជនកម្ពុជា ស្រុកអង្គរបុរី

ភ្នំពេញ៖ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ និងជាប្រធានសាខាគយ និងរដ្ឋាករខេត្ត តាកែវ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអង្គរបុរី ខេត្តតាកែវ បានអញ្ជើញប្រគល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនធើ ជូនដល់គណៈបក្សប្រជាជនកម្ពុជាស្រុកអង្គរបុរី សម្រាប់ទុកបំពេញការងារផ្សេងៗ ទៅតាមតម្រូវ ការចាំបាច់ផ្សេងៗ ដែលក្នុងនោះរួមមាន ៖ កុំព្យូទ័រ ២គ្រឿង ម៉ាក accer និងម៉ាស៊ីនព្រីនធើ១ គ្រឿងម៉ាក HP៕

To Top