ព័ត៌មានអន្តរជាតិ

អង្គការលើកលែងទោសអន្តរជាតិ​ ៖ យ៉ាងហោចណាស់ បុគ្គលិកសុខាភិបាល ១៧ ០០០ នាក់ បានស្លាប់ ដោយសារតែវីរុសកូវីដ១៩ ក្នុងឆ្នាំកន្លងទៅ

ប្រទេស៖ អង្គការលើកលែងទោស អន្តរជាតិ នៅថ្ងៃសុក្របាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកសុខាភិបាល ចំនួន ១៧ ០០០ នាក់ បានស្លាប់ដោយសារតែវីរុសកូវីដ១៩ ក្នុងឆ្នាំកន្លងទៅ ។

យោងតាមសារព័ត៌មាន WION ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គការនេះ ក៏បានអំពាវនាវឱ្យចាត់វិធានការ បន្ទាន់ដើម្បីពន្លឿនការចាក់វ៉ាក់សាំង ទៅដល់បុគ្គលិកសុខាភិបាល ជួរមុខរាប់លាននាក់ នៅជុំវិញពិភពលោកផងដែរ។

ការព្រមានដ៏ធ្ងន់ធ្ងរ បានកើតឡើងនៅពេលដែលវិសមភាពសកល ក្នុងការទទួលបានវ៉ាក់សាំង បន្តរីករាលដាល ហើយដូសជាងពាក់កណ្តាល នៃពិភពលោកត្រូវបានគ្រប់គ្រង ក្នុងប្រទេសអ្នក មានចំនួន ១០ លោកខណៈដែលជាង ១០០ ប្រទេសមិនទាន់ បានចាក់វ៉ាក់សាំងលើមនុស្ស សូម្បីម្នាក់នៅឡើយ។

យោងតាមលោក Steve Cockburn ប្រធានផ្នែកយុត្តិធម៌ សេដ្ឋកិច្ចនិងសង្គម នៃអង្គការលើកលែងទោសអន្តរជាតិ បានអោយដឹងថា “ សំរាប់បុគ្គលិកសុខាភិបាលម្នាក់ គឺបានស្លាប់ ដោយសារវីរុសកូវីដ-១៩ រៀងរាល់ ៣០ នាទី ដែលនេះគឺជាសោកនាដកម្ម និងអយុត្តិធម៌។ បុគ្គលិកសុខាភិបាលនៅទូទាំង ពិភពលោក យកអាយុជីវិតរបស់ពួកគេ ខិតខំប្រឹងប្រែង ដើម្បីការពារប្រជាជនពីវីរុសកូវីដ១៩ ប៉ុន្តែមានមនុស្សជាច្រើន ត្រូវបានគេទុកចោលដោយមិនបានការពារ និងបង់ថ្លៃខ្ពស់បំផុតឡើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top