ព័ត៌មានជាតិ

កងទ័ពកម្ពុជា-អូស្រ្តាលី កាន់តែមាន កិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា អូស្ត្រាលីតែងតែ ធ្វើកិច្ចសហប្រតិបត្តិការលើ ការងារ ហ្វឹកហ្វឺន ជាមួយកងទ័ពកម្ពុជា និងធ្វើការចូលចតវានានៅកំពង់ផែ ខេត្តព្រះសីហនុ របស់កម្ពុជាជាដើមជាពិសេស កិច្ចសហប្រតិបតិ្តការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពអូស្ត្រាលី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់ តែរីកចម្រើន រឹងមាំផងដែរ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍បាយ័ន។

ក្នុងជំនួបពិភាក្សារការងារ ជាមួយអ្នកស្រីអេនចេឡា កូកូរ៉េន (Angela Corcoran) ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា ប្រទេសអូស្ត្រាលី ជាប្រទេសមួយដែលបានរួមចំណែកយ៉ាងច្រើន ដល់ការស្វះស្វែង រកសុខសន្តិភាពដល់កម្ពុជា ព្រមទាំងការឧបត្ថម្ភគាំទ្រ ដល់ការកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជាឡើងវិញ ហើយជាបន្តបន្ទាប់ នៅតែជួយជារៀង រហូតជាពិសេសជួយដល់ កងយោធពលខេមរភូមិន្ទនេះតែម្តង។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ អ្នកស្រី អេនចេឡា កូកូរ៉េន បានលើកឡើង ពីកិច្ចសហប្រតិបត្តិការល្អ រវាងអូស្ត្រាលី ជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងនោះភាគីកងទ័ពអូស្ត្រាលី ជួយរៀបចំតាក់តែង លើសៀវភៅស–ការពារជាតិ ការ ជួសជុលរោង ជាងនៅមូលដ្ឋានសមុទ្ររាម និងកិច្ចប្រជុំផ្សេងៗ ថែមទៀតផង។

លោកស្រី ពេញចិត្តយ៉ាងខ្លាំង ដោយឃើញកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ អូស្ត្រាលី–កម្ពុជា ហើយអូស្ត្រាលី នឹង បន្តកិច្ច សហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា បន្តទៅទៀតផងដែរ៕

To Top