កណ្តាល៖ លោក ហួត ហ៊ាង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល សម្រេចឃុំខ្លួនជនបង្កដែលបើករថយន្តបំបុក លោកអនុសេនីយ៍ឯក ទូច សៅហេង មន្ត្រីនគរបាលចរាចរណ៍កំពុងបញ្ជាចរាចរណ៍ការពារ ក្បួនថ្នាក់ដឹកនាំឆ្លងកាត់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា នេះ ។
ជនបង្កមានឈ្មោះ ចំណាន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ បានបើកបររថយន្តម៉ាកTOYOTA TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2S-3669 ត្រូវបានចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ច បណ្តាលឲ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង៨ យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបព្រែកហូរ ក្រុងតាខ្មៅ