លោក សយ សុភាព ស្នើចិន បន្តផ្តល់វ៉ាក់សាំង បន្ថែមដល់កម្ពុជា
ភ្នំពេញ៖ នៅចំពោះមុខនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងនាមអតីតប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានស្នើទៅកាន់រដ្ឋាភិបាលចិនបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ឈ្មោះ ស៊ីណូហ្វាម បន្ថែមទៀត ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណាមួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។
តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន៦០ម៉ឺនដូលបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក សយ សុភាព នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងអរគុណរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដោយមិនត្រឹមតែមានវិធានការទប់ស្កាត់ទេ តែថែមទាំងបាននាំមកនូវវ៉ាក់សាំងសម្រាប់ចាក់ ការពារប្រឆាំងជំងឺកូវីដ១៩ ដ៏កាចសាហាវថែមទៀត។
ជាមូយគ្នានេះ លោក សយ សុភាព ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន សហរដ្ឋអាមេរិកនិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ ។
លោក សយ សុភាព សង្កត់ធ្ងន់ថា «ក្នុងនាមអតីតប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ខ្ញុំសុំ អំពាវនាវដល់មិត្តចិន បើសិនជាអាចសុំមហាមិត្តពិចារណាផ្តល់វ៉ាក់សាំងដោយជំនួយ ឬលក់ក្នុងតម្លៃ ពិសេសសម្រាប់កម្ពុជា ប្រជាជនកម្ពុជាបានច្រើនកាលណាល្អកាលនោះ ព្រោះយើងទាំងពីរជាមិត្តយុទ្ធសាស្ត្រ និងដែកថែបតាំងពីរជ្ជកាលសម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ។ ពិសេសសម្តេចតេជោ ហ៊ុន សែនដែលបានគាំទ្រយ៉ាងពេញទំហឹងនូវនយោបាយប្រ៊ីរបស់ចិន ហើយកម្ពុជាក៏ជាសមាជិកស្ថាបនិកថៀមទៀតផង»។
សូមបញ្ជាក់ថា នៅព្រឹកនេះ លោក សយ សុភាព បានមកទទួលវ៉ាក់សាំងកូវីដ១៩ជាលើកទី២រួចរាល់ហើយ៕
សម្ដេចតេជោ ៖ ក្នុងករណីមានអ្នកស្លាប់ ដោយជំងឺកូវីដ ត្រូវបូជា មិនមែនជាការបញ្ចុះទេ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចយកការបូជាសព ក្នុងករណីមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មិនមែនជាការបញ្ចុះនោះទេ ហើយសម្ដេចក៏បានណែនាំឲ្យក្រសួង សុខាភិបាល និងអភិបាល រាជធានី-ខេត្ត ត្រូវសហការគ្នា រៀបចំទីតាំងបច្ឆាបូជាសព ឲ្យបានសមរម្យ សម្រាប់ទុកបូជាសព ដល់អ្នកស្លាប់ ដែលមិនមានជំងឺនេះ នៅពេលអនាគត ។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត កន្លងមកនេះដោយសារមិនទាន់ សភាពការណ៍មិនដល់កម្រិតធ្ងន់ យើងពុំទាន់រៀបចំ នូវវិធានការណាមួយ ដែលជាវិធានការចាំបាច់ចុងក្រោយនោះ គឺករណីមរណៈភាព ឬហៅថា ការស្លាប់របស់អ្នកដែលមានជំងឺកូវីដ១៩ ។ បញ្ហាចោទឡើងថា តើយើងត្រូវបូជា ឬយើងត្រូវកប់ ។ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង គឺបានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ ត្រូវធ្វើការបូជា»។
សម្ដេចតេជោបន្ដថា «ទោះបីថា ទំនៀមទំលាប់ជនជាតិ ខ្លះមិនអាចធ្វើការបូជាក៏ដោយ ប៉ុន្ដែករណីពិសេស សម្រាប់ជំងឺកូវីដនេះ ត្រូវធ្វើការបូជាជាចាំបាច់ ព្រោះយើងមិនមានដី ដើម្បីកន្លែងនេះដាក់សព កន្លែងនេះសពមួយ កន្លែងនោះសពមួយនោះទេ ។ ប្រទេសជាច្រើន បានប្រើប្រាស់ដីធ្លីកប់រហូតដល់ ២ ទៅ៣ជាន់ នៃមនុស្ស ហើយគ្មានក្រុមគ្រួសារចូលរួមបានទេ ។ សម្រាប់យើងប្រើប្រាស់វិធានការដុត វិធានការបូជា ដែលជាវិធានការដែលងាយស្រួល ក្នុងការគ្រប់គ្រង» ។
សម្ដេចតេជោបន្ថែមថា ដើម្បីធានានូវវិធានការមួយ សម្រាប់ការគ្រប់គ្រងដីធ្លី ក៏ដូចជា កុំឲ្យមានកើតពាសពេញ ជាមួយការដាក់សពនៅផ្សេងៗគ្នា ដូច្នេះត្រូវប្រើប្រាស់វិធានការបូជា សពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាចាំបាច់ ។ សម្ដេច រំលឹកថា ប៉ុន្មានថ្ងៃមុននេះ បានប្រើប្រាស់វិធានការបូជាសព ចំពោះជនជាតិចិន ដែលបានស្លាប់ ក្នុងមណ្ឌលចត្តាឡីស័ក ព្រៃកព្នៅ ។
សម្ដេចតេជោ ក៏បានចាត់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងបច្ឆា បូជាសព អ្នកកើតជំងឺកូវីដ១៩ ឲ្យបានសមរម្យ ។ ជាងនេះទៅទៀត សម្ដេចក៏បានស្នើទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវធ្វើកិច្ចការងារ នេះឲ្យត្រឹមត្រូវបំផុត ជាពិសេសនោះត្រូវធ្វើកន្លែងបូជាសព អ្នកកើតជំងឺកូវីដ១៩ ឲ្យនៅឆ្ងាយ ពីផ្ទះប្រជាពលរដ្ឋ ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ត្រូវរៀបចំអនុក្រឹត្យមួយស្ដីពី ការបូជាសព នៃអ្នកមានជំងឺកូវីដ-១៩ ដោយបញ្ជាក់អំពីការ កំណត់ចំនួនមនុស្ស នៃការចូលរួម ក្រោយបូជារួច អដិ្ឋធាតុត្រូវជូនក្រុមគ្រួសាររបស់ពួកគេ។ សម្ដេចថា តាមបណ្ដាប្រទេសនានា នៅពេលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មិនមានអ្នកចូលរួមឡើយ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០៦០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាល ចំនួន៥២១នាក់ ៕
លោក ពេជ្រ ស្រស់៖ ថ្នាក់លើឲ្យស្រ្តី នគរបាល បំបៅ កូនពេល បំពេញបេសកកម្ម ធ្វើកិច្ចសន្យា គឺមិនយល់តម្លៃ ជាម្តាយ
ភ្នំពេញ៖ “ឱលោកនាយអើយលោកនាយ តើលោក នាយកើតចេញពីនរណាទៅ ? បានជាលោកនាយមិន យល់ពីតម្លៃជាម្តាយសោះអញ្ចឹង”។ នេះជាប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលមានបំណង ស្តីបន្ទោសទៅថ្នាក់លើ របស់ស្រ្តីជានគរបាលដែលបំបៅដោះកូនពេលបំពេញការងារខណៈស្រ្តីជានគរបាលរូបនេះត្រូវបានថ្នាក់លើហៅទៅអប់រំ ណែនាំ ឲ្យឈប់បំបៅកូនក្នុងពេលបំពេញការងារ ។
ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងក្រោយពី អធិការស្រុកនគរបាលស្រុក សៀមប៉ាងនៅរសៀលថ្ងៃ ៩ មីនា នេះ បានហៅនគរបាលជរូបស្រ្តីមកធ្វើកិច្ចសន្យាព្រោះបំបៅដោះកូនពេលធ្វើការ ក្រោមហេតុផលថាប៉ះពាល់ដល់កិត្តិយស នគរបាល និងស្ត្រីខ្មែរ។ ក្នុងនោះនគរបាលស្ត្រី ក៏បានសន្យាដោយឈប់ធ្វើបែប នេះទៀត ។
លោក ពេជ្រ ស្រស់បន្តថា” លោកនាយគួរលើកទឹកចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះគាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុអ្វីលោកនាយ ឲ្យគាត់ធ្វើកិច្ចសន្យា បែបនេះទៅវិញ? លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យមនុស្ស គ្រប់រូបដែលជាកូននោះ ឲ្យយល់ដឹងពីការលះបង់ របស់ម្តាយហើយឲ្យកូនៗ គ្រប់រូបដឹងគុណផង”។
ជាមួយគ្នានេះ មេបក្សនេះ ក៏បានលើកទឹកចិត្តដល់ស្រ្តីនគរចំនួន៥០ម៉ឺនរៀលផងដែរ៕
លោក សយ សុភាព៖ ស្រ្តីនគរបាល បំបៅដោះកូនពេលបំពេញការងារ គ្រាន់បើជាងអ្នកអត់ មកធ្វើការ រួចចាំតែបើកប្រាក់ខែ
ភ្នំពេញ៖ បន្ទាប់ពីស្រ្តី ជាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ បានបំបៅដោះកូន ពេលកំពុងបំពេញភារកិច្ច ហើយត្រូវបាន អធិការនគរបាល ស្រុកសៀមប៉ាង កោះហៅឲ្យធ្វើកិច្ចសន្យានោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានលើកឡើងថា ស្រ្តីនគរបាលចរាចរណ៍ម្នាក់ បំបៅដោះកូនពេលកំពុងបំពេញការងារ គ្រាន់បើជាងអ្នកអត់ មកធ្វើការរួចចាំតែមកបើកប្រាក់ខែ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “មិនគួរស្តីបន្ទោសទេ តែ លើកទឹកចិត្តបានសមជាមេ អង្គភាព!បើដឹងថា លោកស្រី មានកូននៅបៅដោះម្តាយនៅឡើយ ម្តេចក៏លោកអធិការចាត់ឲ្យទៅបំពេញភារកិច្ច ធ្វើចរាចរនៅតាមផ្លូវសាធារណៈ? ដល់ពេលគាត់ត្រូវឲ្យកូនបៅ ទឹកដោះម្តាយ ម៉េចក៏លោកស្តីឲ្យគាត់”។
លោក សយ សុភាពបន្តថា គាត់ពិតជាគ្មានចេតនានឹងធ្វើបែបនេះទេ។ តែនេះដោយទឹកចិត្តម្តាយចំពោះកូន នឹងបង្ហោះក្នុង ន័យល្អចង់សំដែង នូវក្តីស្រលាញ់រវាងកូននិងម្តាយ។ ផ្ទុយទៅវិញ លោកអធិការលើកទឹកចិត្ត បានត្រូវ ហើយសមជាមេ។ ទង្វើរបស់លោកអធិការបែបនេះ មិនចេះចិត្តសាស្ត្រ និង ចរិតជាមេដឹកនាំអង្គភាពទេ។
លោកសង្កត់ធ្ងន់ថា «ដូច្នេះ ថ្នាក់លើគួរពិចារណាវិញនូវមុខនាទី លោកអធិការស្រុកសៀមប៉ាងនេះបានត្រូវ ហើយគ្រាន់បើជាងអ្នកអត់ មកបំពេញការងារ រួចចាំតែមកបើកប្រាក់ខែ» ៕
ស្រីស្រស់ស្អាត ២នាក់ បង្កប់គ្រឿងញៀនដាក់ក្នុងមីកំប៉ុង ផ្ញើទៅអ្នកកំពុងធ្វើចត្តាឡីស័ក
ភ្នំពេញ៖ ស្រីស្រស់ស្អាត ២នាក់ បានលួចបង្កប់សារធាតុញៀន នៅក្នុងមីកំប៉ុងផ្ញើឲ្យទៅអ្នកកំពុង ធ្វើចត្តាឡីស័ក កាលពីម៉ោង១១ និង៣០នាទី រាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅអគារបុគ្គលិកស្នាក់នៅឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប៉ុន្តែទោះបីជាពួកគេលួចបង្កប់ ដាក់យ៉ាងណាក៏ដោយ គឺមិនបានសម្រេចទេ ដោយសារកងកម្លាំងជួរមុខ យាមការពារគោលដៅធ្វើចត្តាឡីស័ក បានធ្វើការឃាត់ខ្លួនពួកគេទាន់ពេលវេលា។ នេះបើតាមការចុះផ្សាយ របស់ផេកប្រជាជនខេត្តព្រះសីហនុ នារសៀលថ្ងៃ១០ មីនា ៕
សម្តេចតេជោ បកស្រាយទៅមនុស្សចំនួន ក្រោយសម្តេច ប្រកាសរៀបចំពិធីបូជា ក៏ដូចជាការបញ្ចុះសព ក្នុងករណីមានអ្នកស្លាប់ដោយកូវីដ១៩
ភ្នំពេញ៖ ក្រោយពីមានមនុស្សមួយចំនួន បានរិះគន់ទៅលើការរៀបចំ ទុកមុនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបាន ប្រកាសរៀបចំពិធីបុណ្យសព ដោយការបូជាឬបញ្ចុះសពនោះ សម្តេចបានឆ្លើយតបទៅពួកគេថា ការរៀបចំទុកជាមុននេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចក្នុងនាមជា អ្នកដឹកនាំប្រទេសដែលបានគិតគូដល់ពលរដ្ឋ ។
សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ តាមរយៈសារជាសំឡេងនារសៀលថ្ងៃ១១ មីនានេះថា ការត្រៀមរៀបចំទុកជាមុនក្នុង ករណីមានអ្នកស្លាប់ដោយសារកូវីដ គឺជាការគោរពឲ្យតម្លៃ និងយកចិត្តទុកដាក់នៅក្នុងទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពិតមែនហើយមានមនុស្សមួយក្រុម គឺចេញមកនិយាយថា នៅពេលដែលខ្ញុំឲ្យត្រៀមលក្ខណៈបែបនេះ (ត្រៀមកន្លែងបូជាសពអ្នកស្លាប់ ដោយជំងឺកូវីដ) គឺជាការប្រមាថជីវិតរបស់ប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនប្រជាពលរដ្ឋឲ្យជ្រាបថា ខ្ញុំមិនបានប្រមាថជីវិតរបស់ប្រជាជនទេ ប៉ុន្ដែផ្ទុយទៅវិញនេះ គឺជាគោរពទៅដល់ប្រជាជននៅពេល ដែលមានឧបសគ្គកើតឡើងទាក់ទិន ជាមួយមរណៈភាពរបស់អ្នកជំងឺ ដែលស្លាប់ដោយកូវីដ យើងមិនត្រូវបាច់ម្ចាស់ការ ហើយនាំដល់ការចម្លង មេរោគទៅកាន់ក្រុមគ្រួសារ ឬដទៃនោះទេ»។
សម្ដេចតេជោ បន្ដថា ក្នុងទំនៀមទំម្លាប់ប្រពៃណីខ្មែរភាគច្រើនមាន ឪពុក-ម្ដាយ ចាស់ៗតែងតែធ្វើ មឈូស ចែកដីជូនទុកឲ្យគាត់ តើនោះវាជាប្រមាថចំពោះជីវិត ឪពុក-ម្ដាយ ចំពោះជីវិត ជីដូន-ជីតា ដែរឬទេ? ដូច្នេះនៅពេលសម្ដេចរៀបចំកន្លែង បូជាសពអ្នកស្លាប់ដោយកូវីដ ដើម្បីជាការគោរព និងទទួលខុសត្រូវចំពោះ សុខមាភាពរបស់ប្រជាជនខ្មែរ ជាពិសេសទទួលខុសត្រូវចំពោះអ្នកទទួលមរណភាព ផងដែរ ។ សម្ដេចក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរ រាជធានី-ខេត្ត ត្រូវរកទីតាំងកន្លែងបូជាសពឲ្យសមរម្យ ហើយមិនមែនប្រមាថជីវិតប្រជាជន ដូចការលើកឡើង របស់មនុស្សមួយចំនួន តូចឡើយ។
សម្ដេចតេជោ បន្ថែមថា នៅលើពិភពលោក ក៏បានត្រៀមធ្វើមឈូសរួចជាសម្រេច តើនោះប្រមាថជីវិតមនុស្សឬទេ? ។សម្ដេចបញ្ជាក់សារជាថ្មីថា អាជ្ញាធរត្រូវរៀបចំកន្លែងបូជាសព អ្នកស្លាប់ដោយកូវីដ-១៩ ឲ្យស្របតាមទំនៀមទំលាប់ខ្មែរ និងមួយផ្នែកទៀត ត្រូវរៀបចំដីបញ្ចុះសពតាមទំនៀបទំម្លាប់របស់ ប្រជាពលរដ្ឋខ្មែរឥស្លាម និងជនដើមភាគតិច។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា អ្នកកើតជំងឺកូវីដ-១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ មីនា នេះ ហើយជាករណីនៅដំបូងនៅកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១១៦៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥៩៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៥៦៥នាក់៕
ពលរដ្ឋខ្មែរម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ១៩
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសដំណឹងជាបន្ទាន់ថា មានប្រជាពលរដ្ឋខ្មែរអាយុ៥០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩នៅម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងប្រកាសថា នេះជាករណីលើកទី១ហើយសម្រាប់កម្ពុជា។ អ្នកស្លាប់មានទីលំនៅ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាអ្នកបើកបររថយន្តឲ្យជនជាតិនៅខេត្តព្រះសីហនុ មានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សពនេះត្រូវបានរកថា មានជំងឺឆ្លងវីរុសកូវីដ១៩ នាថ្ងៃ២៧ កុម្ភៈ។
សូមរំលឹកថា កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ដំបូង លើបុរសជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ជាមួយក្រុមគ្រួសារ៤នាក់ មកកម្សាន្ដ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ទប់ស្កាត់ និងព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងម៉ឺងម៉ាត់បំផុត ចាប់តាំងពីជំងឺរលាក់ផ្លូវដង្ហើមថ្មីនេះ កើតមាននៅកម្ពុជា ៕
មន្រ្តីទូតចិន ប្តេជ្ញាពន្លឿន ការបញ្ជូនវ៉ាក់សាំង កូវីដ១៩ មកកម្ពុជា ឲ្យបានកាន់តែឆាប់
ភ្នំពេញ ៖ មន្រ្តីប្រចាំស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងអះអាង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថាខ្លួន នឹងប្រឹងប្រែង បង្កើនល្បឿន សម្រាប់នីតិវិធី នៃការបញ្ជូនវ៉ាក់សាំង ដែលជាជំនួយរបស់ខ្លួន មកកាន់កម្ពុជា ឲ្យបានកាន់តែឆាប់ និងលឿន ។
លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យ នយោបាយអម ស្ថានទូតចិន ប្រចាំកម្ពុជា បានសរសេរ លើបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន ដោយបានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្ត របស់ស្ថានទូត ដូចដែលបានបញ្ជាក់ថា “យើងកំពុងតែបង្កើនល្បឿន សម្រាប់ដំណើរ ការបញ្ជូនវ៉ាក់សាំង។ ប្រទេសកម្ពុជា ត្រូវការវ៉ាក់សាំង ជាងពេលណាៗទាំងអស់” ។
ការអធិប្បាយ របស់មន្រ្តីទូតចិន ធ្វើឡើង ស្របគ្នា ទៅនឹងសេចក្តី រាយការណ៍ របស់ក្រសួង សុខាភិបាលកម្ពុជា ដែលបានអះអាងថា អ្នកជំងឺ កូវីដ១៩ ជនជាតិខ្មែរ អាយុ៥០ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺនេះ ជាលើកដំបូង ។
ចិនបានផ្តល់ជំនួយ ឥតសំណង នូវវ៉ាក់សាំងកូវីដ ចំនួន១លានដូស មកដល់កម្ពុជា ដែល៦០ម៉ឺនដូស បានមកដល់កម្ពុជា កាលពីថ្ងៃ៧ កុម្ភៈ និងបានចាក់រួចរាល់ សម្រាប់ជនងាយប្រឈម។
បើតាមការ បញ្ជាក់ ពីមន្រ្តីដដែលការបញ្ជូន វ៉ាក់សាំង ដែលនៅសល់ ៤០ម៉ឺនដូសទៀត អាចនឹងមកដល់ មុនការកំណត់ ។ កំណត់ គឺអំឡុងខែមេសា ឆ្នាំ២០២១ ។
ប្រជានជនកម្ពុជា រំពឹងថា ចិនជាមិត្តដៃគូដ៏ជិតស្និតកម្ពុជា នឹងបញ្ជូនជាជំនួយ វ៉ាក់សាំងបន្ថែម លើសពីការសន្យា របស់ខ្លួនមកកាន់កម្ពុជា បន្ថែមទៀត គ្រាដែលស្ថានភាព ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ត្រូវបានអាជ្ញាធរកម្ពុជា អះអាងថា មានសកម្មភាពធ្ងន់ធ្ងរ ជាងសហគមន៍ ៣វិច្ឆិកា និង២៨វិច្ឆិកា ៕
លោក ពេជ្រ ស្រស់ ផ្ដល់យោបល់ ឲ្យរាជរដ្ឋាភិបាល បិទរាជធានីភ្នំពេញ ៣ថ្ងៃ គឺដើម្បីបាញ់ថ្នាំ សម្លាប់ មេរោគCovid-19
ភ្នំពេញ៖ ស្របពេលដែលស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់ថមថយរហូត ឈានដល់មានករណីស្លាប់ជនជាតិខ្មែរម្នាក់ ជាលើកដំបូងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់ជាវិធានការ៣ចំណុច ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺCOVID-19។
វិធានការ១ក្នុងចំណោម វិធានការទាំង៣នោះ លោក ពេជ្រ ស្រស់ បានស្នើឲ្យរាជរដ្ឋាភិបាលបិទរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ គឺដើម្បីបាញ់ថ្នាំសម្លាប់ មេរោគCovid-19 នៅកន្លែងសាធារណៈ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដែលមានមនុស្ស ច្រើនធ្វើការ ។
វិធានការទាំង បីចំណុចដែលលោក ពេជ្រ ស្រស់ ជូនទៅកាន់រាជរដ្ឋាភិបាល រួមមាន៖
១. បិទរាជធានីភ្នំពេញ3ថ្ងៃ គឺដើម្បីបាញ់ថ្នាំសម្លាប់ មេរោគCovid-19 នៅកន្លែងសាធារណៈ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដែលមានមនុស្សច្រើនធ្វើការ។
២. ចេញបំរាមហាមជួបជុំគ្នា លើសពីមនុស្ស ៥នាក់ នៅគ្រប់ទីកន្លែងក្នុងរយៈពេល១៤ថ្ងៃ ដើម្បីតាមដាន ការរីករាលដាល នូវមេរោគCOVID-19នៅភ្នំពេញ។
៣. ហាមមនុស្សចេញចូល ពីរាជធានីភ្នំពេញទៅខេត្ត នានាក្នុងរយៈពេល១៤ថ្ងៃសិន ដើម្បីកាត់ផ្តាច់មេរោគ COVID-19 ឆ្លងទៅខេត្តផ្សេងៗ ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែចំពោះអ្នកដឹកទំនិញ គ្រូពេទ្យ និង កងកម្លាំង គ្រប់ប្រភេទគឺអនុញ្ញាតឲ្យមានការចេញចូលធម្មតា។
លោក ពេជ្រ ស្រស់ បញ្ជាក់បន្ថែមថា “ក្នុងកាលៈទេសៈនេះរដ្ឋាភិបាលគួរធ្វើការសម្រេចចិត្ត ឲ្យទាន់សភាពការណ៍COVID-19 គឺដើម្បីបញ្ចប់ការ រីករាលដាលនូវមេរោគCOVID-19នៅទូទាំងកម្ពុជា”។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ក៏បានអំពាវនាវសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគ COVID-19 ដោយ គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលនិង កុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់ ជាពិសេសត្រូវតែ អនាម័យជាប្រចាំ ដើម្បីកម្ចាត់មេរោគCOVID-19។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១១៦៣ នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប៥៩៧ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៥៦៥ នាក់ និងមានអ្នកស្លាប់ម្នាក់ជាលើកដំបូង៕
ជនជាតិចិន៦នាក់ លួចដើរក្នុងចំណុច អូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល ស្រុកបរសេដ្ឋ
ភ្នំពេញ ៖ ក្រុមបុរសជនជាតិចិនចំនួន៦នាក់ បាននាំគ្នាលួចដើរ ក្នុងចំណុចអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនដឹងថា ពួកគេលួចដើរបែបនេះ ក្នុងបំណងអ្វីនោះទេ ខណៈកំពុងផ្ទុះជំងឺកូវីដ១៩។ នេះបើតាមហ្វេសប៊ុករបស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បង្ហាញនាព្រឹកថ្ងៃ១២ មីនា។
ទោះបីជាពួកគេលួចដើរដើម្បីគេចពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ ប៉ុន្តែត្រូវបានប្រជាការពារ ឃើញនិងរាយការណ៍ភ្លាមៗ ហើយពេលនេះ កងកម្លាំងបានធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋានស្រុក។
ជាមួយគ្នានេះ មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាក រួចនាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ៕