ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទីភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតលើវ៉ាក់សាំងបង្កជំងឺ-១៩ បង្កើតដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានផ្អាកនៅក្នុងប្រទេសមួយចំនួន នៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ី បន្ទាប់ពីមានរបាយការណ៍ អំពីការកកឈាមក្នុងមនុស្សមួយចំនួន ដែលបានចាក់វ៉ាក់សាំងនេះ។
WHO បានឲ្យដឹងថា ប្រទេសមួយចំនួន បានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយផ្អែកលើរបាយការណ៍នៃការកកឈាមក្នុងមនុស្សមួយចំនួន ដែលបានទទួលវ៉ាក់សាំងពីពីរដង។
វិធានការនេះត្រូវបានធ្វើឡើង ជាការប្រុងប្រយ័ត្នខណៈពេលដែលការស៊ើបអង្កេតពេញលេញត្រូវបានបញ្ចប់ នេះបើយោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ។
ប្រទេសមួយចំនួន ដូចជាដាណឺម៉ាក ន័រវែស អ៊ីស្លង់ រ៉ូម៉ានី និងថៃ បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca / Oxford បន្ទាប់ពីវ៉ាក់សាំងនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកកឈាម ក្នុងអ្នកទទួលវ៉ាក់សាំង ខណៈដែលប្រទេសអូទ្រីសនិងបារាំង បានសម្រេចចិត្តបន្តប្រើវា។
លោក Tedros បានលើកឡើងថា “វាជាការសំខាន់ក្នុងការកត់សម្គាល់ថា ទីភ្នាក់ងារឱសថអឺរ៉ុបបានឲ្យដឹងថា មិនមានការបង្ហាញពីការផ្សារភ្ជាប់គ្នារវាងវ៉ាក់សាំង និងកំណកឈាមនោះទេ ហើយវ៉ាក់សាំងនេះ អាចបន្តប្រើប្រាស់បាននៅពេល ដែលការស៊ើបអង្កេតកំពុងបន្ត”៕
ដោយ ឈូក បូរ៉ា