បរទេស៖ មុននេះតុលាការ បូលីវី បានចេញដីកាចាប់ខ្លួន លោកស្រី Jeanine Añez ដែលជាអតីតប្រធានាធិបតីបណ្តោះអាសន្ន ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយ កាលពីចុងឆ្នាំ ២០១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលបូលីវីបានប្រកាសនៅថ្ងៃសៅរ៍នេះ អំពីការចាប់ខ្លួនលោកស្រី Jeanine Añez ដែលនឹងត្រូវកាត់ទោសពីបទផ្តួលរំលំលោក Evo Morales នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងសកម្មភាពដែលពិពណ៌នា ដោយអតីតប្រធានាធិបតីថាជា « ការរំលោភបំពាន និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយ» ។
រដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុងលោក Eduardo del Castillo បានសរសេរនៅលើគណនីធ្វីធើរថា « ខ្ញុំជូនដំណឹងដល់ប្រជាជន បូលីវីថាលោកស្រី Jeanine Añez ត្រូវបានចាប់ខ្លួនហើយឥឡូវនេះ លោកស្រីស្ថិតក្នុង កណ្តាប់ដៃប៉ូលីស»៕
ប្រែសម្រួលៈ ណៃ តុលា