ព័ត៌មានជាតិ

នារីវ័យក្មេងស្រស់សោភាម្នាក់ សរសេរតបសារខមិនថាខ្លួនកើតជំងឺកូវីដ

ភ្នំពេញ ៖ ក្រោយសរសេរស្រីស្រស់ស្អាត ក្នុងវ័យ២៨ឆ្នាំ ខមិនបង្ហោះក្នុងគណនីហ្វេស​ប៊ុក​ផ្ទាល់ខ្លួនថា”ខ្ញុំឆ្លងជំងឺCOVID-19ហេីយ​” ទីបំ​ផុតត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់មណ្ឌលចត្តាឡីស័ក​ជាបន្ទាន់មែន។ តែបើតាមការសួរនាំគឺក្មេងស្រីប្រាប់ថា ការពិតខ្លួនគ្មានជំងឺទេ គឺខ្លួនសរសេរលេងតែប៉ុណ្ណោះ។នេះបើតាមការផ្សាយ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្មេងស្រីនេះមានទីលំនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានគណនីហ្វេសប៊ុកឈ្មោះ​Chen Chen ។ តាមរយៈសេចក្តីខមិន(Comment) របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​Chen Chen ថា​ “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ​ មូលហេតុដោយសារខ្ញុំឆ្លងជំងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ”។

ក្រោយឃើញសារនេះហើយ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​
នៅថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២១​ នេះក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ក៏បានស​ហការជា​មួយនាយកដ្ឋានជំ​នា​ញនៃអគ្គស្នងការដ្ឋាននគរ​បាលជាតិ​ រួមជា​មួយ​មន្ទីរសុខាភិបាលខេត្តបា​ត់ដំបង​ អា​ជ្ញាធរមូល ដ្ឋានស្រុកបាណន់​ និងមហា​ជ​ន ក្នុងបណ្តាញសង្គម​រហូតដល់រ​សៀល​នេះទេីប​ស្វែងរកម្ចា​ស់​ គណនី​ហ្វេសប៊ុកឈ្មោះ​Chen Chen ឃេីញ។

ម្ចាស់គណនីហ្វេសប៊ុកខាងលេីជាស្រ្តីមានវ័យ​១៨ឆ្នាំរស់នៅឃុំចែងមានជ័យស្រុកបាណន់​ ខេត្តបាត់ដំបង​ ។ នៅចំពោះមុខមន្រ្តីសុខាភិបាល​ និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លេីយបញ្ជាក់ថា​ ពីថ្ងៃទី១៣​ ខែ​ មីនា​ ឆ្នាំ​២០២១​ ខ្លួនបានសរសេរ​នៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា​ “សព្វថ្ងៃខំធ្វេីការទាំងឈឺ​ ទាំងជា​ដេីម្បីលុយ”​នៅពេលនោះមានអ្នកខមិនសួរគាត់ថា​ “កេីតអី?” រូបគាត់ក៏ឆ្លេីយតបក្នុងខ្លឹមសារខមិន​ថា “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ​ -មូលហេតុ​ដោយ​សារខ្ញុំឆ្លងជំងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ”។

នៅទីបំផុតស្រ្តីរូបនេះបញ្ជាក់ថា​ អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលេីគឺមិនមែនជាការពិតទេ​ នោះគឺជារឿងប្រឌិតលេងសេីច​ក្នុងបណ្តាសង្គមតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយនៅក្រោយពេលសាក​សួររួចអាជ្ញាធរស្រុកបាណន់​ មន្រ្តីសុខាភិបាល​បាននាំរូបគាត់មកធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃ​នៅមណ្ឌល១​ស្រុកបាណន់​និងផ្តេីមយកវត្ថុសំណាកលេីរូបគាត់ទៅពិនិត្យ​ ត្បិតតាមប្រភពបានឲ្យដឹងថារូបគាត់ទេីបនឹងវិល​ត្រឡប់មក​ពីខាងក្រៅមូលដ្ឋានស្រុកបាណន់នៅក្នុងអំឡុងពេលនេះដែរ។

លោកស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងក៏អំពាវនាវដល់អ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាប្រេីប្រាស់បណ្តាញទំនាក់ទំនង​ក្នុងរឿងត្រឹមត្រូវ​ ចៀសវាងការ​ប្រេីប្រាស់បណ្តាញសង្គមដែលនាំបង្កឲ្យខ្លួនមានទោសកំហុស​ ឬប្រេីប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយា​កាសសង្គម៕

To Top