ព័ត៌មានអន្តរជាតិ

ស្លាប់ពីឡុតម្នាក់ ក្រោយយន្តហោះប្រតិកម្ម ០២គ្រឿងបុកគ្នា លើអាកាស នៅកោះតៃវ៉ាន់

តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា ពីឡុត ដែលជាកងទ័ពអាកាសម្នាក់ របស់កោះតៃវ៉ាន់ បានស្លាប់ និងម្នាក់ទៀត បាត់ខ្លួន នៅថ្ងៃចន្ទនេះ បន្ទាប់ពីយន្តហោះប្រតិកម្ម ចំនួន០២គ្រឿង បានបាត់ចេញពីរ៉ាដា ដែលសង្ស័យថា បានបុកគ្នាលើអាកាស ដែនកោះឆ្នេរសមុទ្រខាងត្បូង ។

មជ្ឈមណ្ឌលបញ្ជាការដ្ឋាន ជួយសង្គ្រោះជាតិ បានឲ្យដឹងថា យន្តហោះ F-5E ចំនួន០២គ្រឿង បានបាត់ខ្លួនពីរ៉ាដា នៅវេលាម៉ោងប្រមាណ៣ល្ងាច ត្រូវនឹងម៉ោង០៧និង០០នាទី ម៉ោងសកល នៅចម្ងាយប្រមាណ២,៦គីឡូម៉ែត្រ នៃតំបន់ឆ្នេរសមុទ្រ នៅតំបន់ដាច់ស្រយាល Pingtung ។

យន្តហោះទាំងនោះ ក្នុងចំណោម យន្តហោះ F-5Eចំនួន០៤គ្រឿង ដែលបានធ្វើការហោះហើរ ប្រមាណ៣០នាទីមុន សម្រាប់បេសកកម្មចុះចតនៅលើផ្លូវរត់ ។ មជ្ឈមណ្ឌលបានបន្ថែមថា ឧទ្ធម្ភាគចក្រ និង នាវារបស់ឆ្មាំសមុទ្រ បានចូលរួមក្នុងការ រុករកផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top