ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់បទបញ្ជា ដល់បណ្តាអង្គភាព ចំណុះមិនអនុញ្ញាតឲ្យ ឈប់សម្រាកក្នុងថ្ងៃ បុណ្យ ចូលឆ្នាំខ្មែរឡើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញនូវបទបញ្ជា ៥ចំណុច ស្ដីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដល់ឯកឧត្ដម មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទទាំងអស់ដើម្បីចាត់តាំងណែនាំដល់កងឯកភាពក្រោមឱវាទ លើកកម្ពស់ស្មារតីត្រៀមប្រយុទ្ធខ្ពស់ ប្រចាំការ ប្រចាំបញ្ជា សំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវរាល់សភាពការណ៍នានាដែលកើតមានឡើងជាយថាហេតុ។

ក្នុងបទបញ្ជានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេនបានសង្កត់ធ្ងន់ថា «មិនអនុញ្ញាតឲ្យឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភាគ្រឿងបំពាក់អន្តរាគមន៍នៅក្នុងអង្គភាព១០០ភាគរយ។ ក្រោយពេលចូលឆ្នាំករណីជំងឺកូវីដ-១៩ មានការធូរស្រាល នឹងអាចអនុញ្ញាតឲ្យឈប់សងវិញតាមគោលការណ៍ប្ដូរវេន៥០ភាគរយ»៕

To Top