ភ្នំពេញ៖ អ្នកតាមដានភូមិសាស្រ្ត នយោបាយបានលើកឡើងថា ក្នុងសង្រ្គាមកូវីដ១៩ធ្វើឲ្យសេដ្ឋកិច្ច ក្រឡាប់ចាក់(Great Depression)ច្បាស់ណាស់ ការដណ្តើមគ្នាធ្វើមហាអំណាចដឹកនាំពិភពលោក ពិតជាមានអ្នកឈ្នះ និង អ្នកចាញ់។
លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានធ្វើការវិភាគនិងពន្យល់ដូចខាងក្រោម៖
សង្គ្រាមលោកលើកទី១៖ ប្លុកអង់គ្លេស បារាំង រុស្សី ជាអ្នកឈ្នះ
សង្គ្រាមលោកលើកទី២៖ ប្លុក សហរដ្ឋអាមេរិក-សម្ព័ន្ធមិត្ត ជាអ្នកឈ្នះ
សង្គ្រាមត្រជាក់៖ អាមេរិកជាអ្នកឈ្នះលើសូវៀតឆ្នាំ១៩៩០
សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក-ចិន មិនទាន់ឈ្នះចាញ់ ស្រាប់ តែផ្ទុះសង្គ្រាមកូវីដមួយទៀត។ សង្គ្រាមកូវីដ ដូចដែលឃើញ១ឆ្នាំមកហើយស្រាប់ សេដ្ឋកិច្ចប្រទេសណាថយ មួយណាកើន?
ក្នុងចំណោមមហាអំណាចលើលោកទាំងអស់ មានតែចិនមួយទេ ដែលមានសេដ្ឋកិច្ចកើន។ ហេតុនេះ បើសិនកូវីដនៅអូសបន្លាយយូរឆ្នាំ ហើយមហា អំណាចនានា រួមទាំង អាមេរិក មិនអាចទប់ជាប់ទេ កូវីដនឹងកំទេចសេដ្ឋកិច្ច របស់មហាអំណាចចោលទាំង អស់។
ចិនកំពុងមានប្រៀបសេដ្ឋកិច្ចដោយសារ កូវីដ នេះ។ ហេតុនេះ ចិន នឹងលេងល្បែងមួយនេះទៀត ដើម្បីខ្លួនកើនសេដ្ឋកិច្ច ឯមហា អំណាចផ្សេងទៀតថយសេដ្ឋកិច្ច។
តើពិភពលោកអាចជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ឈានទៅដល់វិបត្តិសង្គមទុរភឹក្ស ដូចវិបត្តិសេដ្ឋកិច្ចពិភពលោក(Great Depression) កាលពីអតីតកាលឆ្នាំ១៩២៩ដែរឬទេ?