បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការអញ្ជើញមេដឹកនាំ ពិភពលោកចំនួន៤០ដែលមានរួមទាំងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ផងដែរដើម្បីចូលរួម នៅក្នុងកិច្ចប្រជុំកំពូលមួយស្តីពីបញ្ហាអាកាសធាតុដែលនឹងប្រព្រឹត្តិ ទៅនៅខែក្រោយនេះនៅថ្ងៃទី២២និងថ្ងៃទី២៣ខែមេសា។
នៅក្នុងសេចក្តីប្រកាស មួយដោយសេតវិមានបានឲ្យដឹងទៀតដែរថាកិច្ចប្រជុំនៃមេដឹកនាំពិភពលោក នឹងធ្វើឡើងក្នុងលក្ខខណ្ឌជាបន្ទាន់និងដើម្បី ទទួលបានផលចំណេញសម្រាប់សេដ្ឋកិច្ចព្រមទាំងសកម្មភាព ដើម្បីអាចធ្វើឲ្យបញ្ហាអាកាសធាតុអាចល្អប្រសើរឡើងវិញ ហើយជឿជាក់ថាវានឹងក្លាយទៅជា
កូនសោរដ៏សំខាន់នៅក្នុងផ្លូវ ទៅកាន់កិច្ចប្រជុំកំពូលមួយទៀតស្តីពីបញ្ហាបម្រែបម្រួលអាកាស របស់អង្គការសហប្រជាជាតិដែលនឹងធ្វើឡើងនៅក្នុងទីក្រុង Glasgow នាខែវិច្ឆិកាខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនោះក៏ត្រូវបានគេមើលឃើញដែរថាលិខិតអញ្ជើញ ដែលមានទាំងមេដឹកនាំនៃប្រទេសរុស្សីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jingping ផងដែរហើយវាត្រូវបានគេរំពឹងទុកថានឹងក្លាយទៅជាព្រឹត្តិការណ៍មួយ ដែលសហរដ្ឋអាមេរិកព្រមទាំងបណ្តាប្រទេសទាំងនោះ នឹងជួយធ្វើឱ្យប្រសើរឡើងជំរុញនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ច ខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការបំពុលឥន្ធនៈ ផូស៊ីលដែលកំពុងបង្កគ្រោះថ្នាក់អាកាសធាតុរបស់ភពផែនដីទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី