ព័ត៌មានអន្តរជាតិ

Facebook ផ្អាកផេក របស់មេដឹកនាំ វេណេស៊ុយអេឡា លោក Maduro ពាក់ព័ន្ធនឹងព័ត៌មាន មិនពិត

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាបណ្តាញសង្គមយក្ស Facebook បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវផេក របស់ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro បន្ទាប់ពីផេកនេះបានធ្វើការចេញផ្សាយអំពីព័ត៌មាន មិនពិតថាមានឧិសថបុរាណមួយប្រភេទដែលអាចព្យាបាលកូវីដបាន។

នៅក្នុងការបង្ហោះមួយកាល ពីខែមករាកន្លងទៅដោយផេករបស់លោក Maduro បាននិយាយថាដំណោះស្រាយឧិសថបុរាណនឹងអាចជួយព្យាបាល អ្នកជំងឺកូវីដបានហើយជាលទ្ធផល Facebook បានសម្រេចចិត្ត ក្នុងការផ្អាកដំណើរការរបស់ផេកនេះរយៈពេល៣០ថ្ងៃ។

ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ក៏បាននិយាយថាដែរថាកន្លងមកមេដឹកនាំរូបនេះក៏តែងតែ បានរំលោភបំពានទៅលើគោលការណ៍របស់ Facebook ជាច្រើនដងមកហើយពាក់ព័ន្ធទៅនឹងបញ្ហាចេញផ្សាយព័ត៌មាន មិនពិតអំពីបញ្ហាកូវីដ។

គួរឲ្យដឹងដែរថាលោក Maduro ក៏មិនមែនជាមេដឹកនាំម្នាក់លើលោកដែលទទួល បានការពិន័យទៅលើព័ត៌មានមិនពិតអំពីកូវីដនោះដែរពីព្រោះមុននោះ ក៏ធ្លាប់មានដូចជាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកប្រធានាធិបតីនៃប្រទេសប្រេស៊ីល Jair Bolsonaro ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top