បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា១៤០ ១៨០ ៧៣៥ដូសមកហើយនិងចែកចាយបានប្រមាណចា១៨០ ៦៤៤ ១២៥ដូសគិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយអជ្ញាធរគ្រប់គ្រងនិងការពារជំងឺឆ្លង CDC បានបន្តទៀតដែរថាមកដល់ពេលនេះវ៉ាក់សាំងដែលអាមេរិក កំពុងតែបានប្រើប្រាស់នោះគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna និង Johnson&Johnson។
CDC នៅក្នុងនោះក៏បានប្រកាស ដែរថាពលរដ្ឋអាមេរិកប្រមាណជា ៩១ ៧០៧ ៧២៩ នាក់បានទទួលវ៉ាក់សាំងដំបូងខណៈដែលពលរដ្ឋប្រមាណជា៥០ ១៤១ ៧៦៩នាក់ទៀតបានទទួលវ៉ាក់សាំងទាំងពីរលើក រួចរាល់គិតត្រឹមថ្ងៃសៅរ៍ដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី