ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងភាគីនុយក្លេអ៊ែ ឆ្នាំ២០១៥ទំាងអស់ ពិភាក្សាគ្នាពីភាពអាចវិលត្រឡប់វិញ របស់អាមេរិក

បរទេស៖ ប្រទេសអ៊ីរ៉ង់ រុស្ស៊ី ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ទំាងអស់ដែលជាម្ចាស់ហត្ថលេខា នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ នឹងជួបប្រជុំគ្នាដើម្បីពិភាក្សា នូវភាពអាចវិលត្រឡប់ចូល មកកិច្ចព្រមព្រៀងនោះវិញ សម្រាប់សហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយប្រាប់ថា មន្ត្រីមកពីប្រទេសទាំងអស់៦ និងសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នាធ្វើការពិភាក្សា ពីភាពអាចកើតមាន ហើយសហភាពអឺរ៉ុប បានព្រមធ្វើជាអធិបតីនៃកិច្ចប្រជុំនោះ។

កាលពីខែកុម្ភៈ ប្រទេសអ៊ីរ៉ង់បាននិយាយថា សហភាពអឺរ៉ុប អាចនឹងធ្វើតួនាទីសម្របសម្រួល ក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងធ្វើឡើង ក្នុងសម័យលោក អូបាម៉ា ដែលរារាំងសកម្មនុយក្លេអ៊ែទីក្រុងតេអេរ៉ង់ ដើម្បីជាថ្នូរនៃការលើកលែងទណ្ដកម្ម។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ក្នុងឆ្នាំ២០១៨ ដោយហៅវាថាជាកិច្ចព្រមព្រៀងអាក្រក់ ហើយកាលពីឆ្នាំមិញនេះ លោកបានធ្វើការដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top