ព័ត៌មានជាតិ

គ្រួសារយោធិន ទីបញ្ជាការ កងពលតូចលេខ៧០ ចំនួន ៦០០នាក់ ទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ លើកទី១

ភ្នំពេញ៖ កងពលតូចលេខ៧០ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានរៀបចំ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់គ្រួសារយោធិន (លើកទី១) ចំនួន ៦០០នាក់ ។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ ទៅកាន់គ្រួសារយោធិនទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភ នៅពេលចាក់ ដោយគ្រាន់តែអនុវត្ត តាមការណែនាំ របស់គ្រូពេទ្យជំនាញ ឲ្យបានត្រឹមត្រូវ។

មួយវិញទៀត ត្រូវជឿជាក់លើការសម្រេចចិត្ត ដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលយកវ៉ាក់សាំងនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ៕ ដោយ៖ សែន រចនា

To Top