បរទេស៖ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ត្រូវបានរកឃើញបន្ថែមទៀត ចំនួន ៣៣៤ នាក់ ដោយក្នុងនោះ អ្នកឆ្លងក្នុងស្រុកចំនួន ៣២៧ នាក់ និងការនាំចូលចំនួន ៧ នាក់ ដែលធ្វើអោយចំនួន អ្នកឆ្លងវីរុសនេះ សរុបក្នុងប្រទេសថៃ បានកើនឡើងដល់ ២៩ ៩០៥ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា តួលេខនេះបានកើនឡើងលើករណីថ្មីចំនួន ២៥០នាក់ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ គឺមានការកើនឡើង ៣៣ ភាគរយ។
លោក Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បាននិយាយ នៅថ្ងៃពុធថា ករណីថ្មីចំនួន ១៧៤ ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ ហើយ ១៥៣នាក់ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ។
សូមជម្រាបថា ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩.៩០៥ នាក់ ក្នុងនោះ ក៏បានព្យាបាលឱ្យជាសះស្បើយ ចំនួន ២៨.០៦៩នាក់ (៩៣%) , អ្នកជំងឺចំនួន ១.៧៤១ នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានអ្នកជំងឺ ១៣ នាក់បានធ្លាក់ខ្លួនឈឺធ្ងន់និង ៧ នាក់ទៀតកំពុងប្រើបំពង់ខ្យល់ និងមានអ្នកស្លាប់ចំនួន ៩៥ នាក់៕
ប្រែសម្រួលៈ ណៃ តុលា