បរទេស៖ ព្រះអង្គម្ចាស់ Philip ដែលជាស្វាមីរបស់មហាក្សត្រីយានី Elizabeth II និងជាអ្នកថែរក្សាចំណងអាពាហ៍ពិពាហ៍ដ៏យូរអង្វែង នៃព្រះមហាក្សត្រអង់គ្លេស បានសុគត ក្នុងព្រះជន្ម ៩៩ ព្រះវស្សា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ របស់គ្រួសាររាជវង្សនៅព្រឹកថ្ងៃសុក្របាននិយាយថា “ វាជាការសោកស្តាយយ៉ាងខ្លាំងដែលព្រះមហាក្សត្រីយានី បានប្រកាសមរណភាពរបស់ស្វាមីជាទីស្រឡាញ់របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ហ្វីលីព ដែលជាអ្នកមានឋានៈខ្ពង់ខ្ពស់បំផុត។
ព្រះបរមសពរបស់ព្រះអង្គបាន សោយទិវង្គតនាព្រឹកនេះនៅវិមាន Windsor។ គ្រួសាររាជវង្សចូលរួមជាមួយប្រជាជននៅជុំវិញពិភពលោកក្នុងការកាន់ ទុក្ខចំពោះការបាត់បង់របស់ព្រះអង្គ” ៕ប្រែសម្រួលៈ ណៃ តុលា