ព័ត៌មានអន្តរជាតិ

តាលីបង់​ នៅមិនទាន់រួចរាល់ ដើម្បីជួបរដ្ឋាភិបាល អាហ្គានីស្ថាន តាមការចង់បាន របស់អាមេរិកឡើយ

បរទេស៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យ របស់ក្រុមតាលីបង់ បានចេញមក បញ្ជាក់ច្បាស់ហើយថា ខ្លួននឹងមិនចូលរួម នៅក្នុងកិច្ចប្រជុំដើម្បីសន្តិភាព ដែលគ្រោងនឹងធ្វើឡើង នៅក្នុងប្រទេសតួកគី នៅសប្តាហ៍នេះ នៅឡើយទេ។

ការប្រកាសនេះ​កំពុងបានធ្វើឲ្យកិច្ចខំប្រឹងប្រែង របស់អាមេរិក ដើម្បីសន្តិភាពនៅអាហ្គានីស្ថាន កំពុងប្រឈមមុខបញ្ហា សាជាថ្មី ខណៈដែលកន្លងមករដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken ធ្លាប់បានបញ្ជាក់ថា លោកពិតជា ចង់ឃើញកិច្ចព្រមព្រៀង សន្តិភាព រវាងរដ្ឋាភិបាលអាហ្គានីស្ថាន និងក្រុមតាលីបង់ ដែលធ្វើឡើង ក្នុងប្រទេសតួកគី នឹងទទួល បានជោគជ័យ។

កាលពី១០ថ្ងៃ មុនទាំងរដ្ឋាភិបាល របស់ប្រទេសអាហ្គានីស្ថាន អាមេរិក តួកគី បាននិយាយថាខ្លួន នឹងចូលរួមនៅក្នុងកិច្ចប្រជុំ ដើម្បីសន្តិភាព នៅថ្ងៃសុក្រនេះ ប៉ុន្តែមកដល់ពេលនេះ បែរជាត្រូវបានលើកពេល ទៅវិញ ដោយសារតែភាគីខាងតាលីបង់ មិនព្រម ចូលរួម៕

ប្រែសម្រួល៖ស៊ុនលី

To Top