ភ្នំពេញ៖ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអាហារ កុម្ម៉ង់តាមប្រព័ន្ធអនឡាញ Food Panda បានរកឃើញថា ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានប្រើប្រាស់ឯកសណ្ឋាន និងឈ្មោះរបស់ក្រុមហ៊ុន ទៅប្រព្រឹត្តអំពើ ដែលផ្ទុយពីសេវាកម្ម និងគោលបំណង របស់ក្រុមហ៊ុន ដើម្បីបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ។ នេះបើយោងតាមការចែករំលែករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ មេសា។
ក្នុងសកម្មភាពបន្លំជាអ្នកដឹកជញ្ជូនរបស់ Food Panda នេះ ត្រូវបានក្រុមហ៊ុន កំពុងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីដោះស្រាយលើបញ្ហានេះ ។
ក្រុមហ៊ុនខាងលើបានលើកឡើងថា ក្រុមហ៊ុន នឹងសហការជាមួយ ក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយ ផ្អែកលើច្បាប់ នៃការរាំងខ្ទប់ និងបានអំពាវនាវកុំឲ្យយកពេលវេលានេះ ធ្វើជារបររកស៊ីបែបនេះ តទៅទៀត ដើម្បីជៀសវាងគំរូអាក្រក់។
ក្រុមហ៊ុនថា ប្រសិនជាដៃគូដឹកជញ្ជូន ក្រុមហ៊ុន នឹងបញ្ចប់ការងារចោលភ្លាមៗ រួមប្រគល់ភារកិច្ច ជូនក្រសួងពាក់ព័ន្ធ៕