តូក្យូ៖ សភាជប៉ុនបានយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ដែលកាត់បន្ថយពន្ធលើទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម ដោយត្រួសត្រាយផ្លូវ សម្រាប់ការចូលជាធរមាន នៅដើមឆ្នាំក្រោយ។
កិច្ចព្រមព្រៀង ដែលត្រូវបានយល់ព្រម ដោយនាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីខែកញ្ញា ត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ បន្ទាប់ពីការអនុម័តរបស់ខ្លួន នៅក្នុងសភាជាន់ទាប កាលពីខែមុន។ សេតវិមាន បានឲ្យដឹងថាវាមិនចាំបាច់ ពិគ្រោះជាមួយសភាអាមេរិកទេ មានន័យថានីតិវិធីក្នុងស្រុក នៅក្នុងប្រទេសទាំងពីរ បានបញ្ចប់ប្រកបដោយប្រសិទ្ធភាព។
លោក ត្រាំ បានជំរុញកិច្ចព្រមព្រៀងនេះ ជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយ ឱនភាពពាណិជ្ជកម្មដ៏ធំរបស់ប្រទេស របស់លោកជាមួយប្រទេសជប៉ុន និងដើម្បីបង្រួបបង្រួមកសិករអាមេរិក ដែលមានគុណវិបត្តិ ប្រឆាំងនឹងដៃគូប្រកួតប្រជែងអន្តរជាតិ បន្ទាប់ពីការសម្រេចចិត្ត ដកខ្លួនចេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក៕ ដោយ៖ ឈូក បូរ៉ា