Covid-19

សម្ដេចតេជោចាក់វ៉ាក់សាំ ងកូវីដ១៩ ដូសទី២ នៅព្រឹកនេះ ដើម្បីត្រៀមចេញ ទៅប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី២នៅព្រឹកថ្ងៃទី២០ ខែ មេសានេះ ដើម្បីត្រៀមខ្លួនអញ្ជើញ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ធ្វើអោយមានការងើបឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ ទៅនឹងរបបសឹកមួយនេះ បណ្ដាលអោយមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំ ត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋាន ជាមួយភរិយានិងកូនស្រីពៅ ខុសគ្នា តែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅ ទទួលដូសទី២នៃវ៉ាក់សាំង
Sinovac”។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា “ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ? បើងងុយដេកឯកសារច្បាស់ ជានៅលើតុនិងមិនបាន ហាត់ប្រាណផងដែរ”៕

To Top