ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន១០ ក្នុងពិភពលោក ដែលមានអ្នកស្លាប់ និង ឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេបំផុត, រដ្ឋសហព័ន្ធមួយ មានអ្នកឆ្លងត្រឹម១នាក់

បរទេស៖ យោងតាមវែបសាយឈ្មោះ worldometer បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ១៤៤ ៤៥៥ ៦៨៤នាក់, ស្លាប់ចំនួន ៣ ០៧១ ៧៩៨នាក់ និងមានអ្នកជាសះស្បើយចំនួន ១២២ ៦៤០ ៩៩៥នាក់។

បើតាម worldometer នៅក្នុងពិភពលោក គឺប្រទេសចំនួន១០ មានអ្នកឆ្លងវីរុស និងស្លាប់ច្រើនជាងគេបំផុត ដោយក្នុងនោះរួមមាន ទី១. សហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសចំនួន 32,602,051នាក់, ស្លាប់ចំនួន 583,330នាក់ និងមានអ្នកជាសះស្បើយ 25,177,434នាក់, ទី២. ឥណ្ឌា មានអ្នកឆ្លង 15,930,965នាក់, ស្លាប់ 184,672នាក់ និងជាសះស្បើយ 13,454,880នាក់, ទី៣. ប្រេស៊ីល មានអ្នកឆ្លងវីរុស 14,122,795នាក់, ស្លាប់ 381,687នាក់ និងមានអ្នកជាសះស្បើយ 12,646,132នាក់, ទី៤. បារាំង មានអ្នកឆ្លងវីរុស 5,374,288នាក់, ស្លាប់ 101,881នាក់ និងជាសះស្បើយ 4,218,294នាក់ , ទី៥. រុស្ស៊ី មានអ្នកឆ្លង 4,727,125នាក់, ស្លាប់ 106,706នាក់ និងជាសះស្បើយ 4,352,873នាក់។

ចំណែកនៅទ្វីបអាហ្វ្រិកវិញ គឺទី៦ ប្រទេស អាហ្វ្រិកខាងត្បូង គឺមានអ្នកឆ្លងវីរុស 1,569,935នាក់ , ស្លាប់ 53,940 នាក់ និងជាសះស្បើយ 1,495,864នាក់, ទី៧. ប្រទេស ម៉ារ៉ុក មានអ្នកឆ្លងវីរុស 507,338នាក់, ស្លាប់ 8,969នាក់ និងជាសះស្បើយ 493,353នាក់។

យ៉ាងណាក៏ដោយ ងាកមកប្រទេសនៅអាស៊ីអាគ្នេយ៍វិញ ទី៨ គឺប្រទេស ឥណ្ឌូនេស៊ី មានអ្នកឆ្លងវីរុស 1,620,569នាក់, ស្លាប់ 44,007នាក់ និងជាសះស្បើយ 1,475,456នាក់, ទី៩. ប្រទេស ហ្វីលីពីន មានអ្នកឆ្លងវីរុស 962,307នាក់, ស្លាប់ 16,265នាក់ និងជាសះស្បើយ 829,608នាក់ ។

ទី១០ គឺ រដ្ឋសហព័ន្ធមីក្រូណេស៊ី មានអ្នកឆ្លងវីរុស ១នាក់ ប៉ុន្តែក៏បានព្យាបាលឱ្យជាសះស្បើយវិញផងដែរ ដោយគ្មានអ្នកស្លាប់ដោយសារវីរុសនេះឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top