ភ្នំពេញ-ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១៖ ស្ថានីយ៍បណ្តាញថ្មីចំនួន ៦៨ ទីតាំង ក្នុងខេត្តសៀមរាប ត្រូវបានសាងសង់ បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយ នៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លារ ក្នុងឆ្នាំ២០២១ របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន នៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយ៍បណ្តាញ ដែលទើបតែត្រូវបានបញ្ចប់ ការសាងសង់ជាស្ថាពរ ក្នុងខេត្តសៀមរាប គឺស្ថិតក្នុង គម្រោងការពង្រីក ស្ថានីយ៍បណ្តាញថ្មី ចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាស ជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាព សេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់ នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថា បណ្ដាញទូរគមនាគមន៍ បានត្រៀមរួចរាល់ ក្នុងការផ្ដល់ជូនតាមតំរូវការ របស់អតិជនដែលកំពុង តែកើនឡើង នាពេលការផ្ទុះរីករាលដាល នៃវិរុសកូវីដ១៩ និងស្ថានភាព នៃការបិទខ្ទប់នេះ។
ដើម្បីបង្ហាញនូវគុណភាព នៃស្ថានីយ៍បណ្តាញ និងសេវាគ្រប់ដណ្ដប់ ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យ អ៊ិនធឺណិតចំនួន 1GB ឥតគិតថ្លៃ ដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់ គម្រោងបង់ជាមុន រហូតដល់ថ្ងៃទី ២១ ខែឧសភា ដោយពួកគេអាចទទួលយក ការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណា ក៏បានអំឡុងខែនេះ។
សម្រាប់អតិថិជនជន ដែលមានបំណងចូលរួម ជាសមាជិកនៃបណ្ដាយ ដែលត្រូវបានពង្រីក របស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេស ដែលមានតម្លៃត្រឹម ៥៤ ដុល្លា តាមរយៈ ការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារ ចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់ នៅជុំវិញប្រទេសកម្ពុជា ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «គម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍កម្ពុជា មានសារៈសំខាន់ ជាងពេលណាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍ចល័ត ឈានមុនគេ ដែលខិតខំប្រឹងប្រែង ធ្វើឱ្យជីវិតកាន់តែប្រសើរ យើងយល់ពីករណីបន្ទាន់ ហើយយើង នឹងបន្តផ្តល់មធ្យោបាយ ទំនាក់ទំនងល្អបំផុត ដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងពេលវេលា ដ៏សំខាន់មួយនេះ។
អតិថិជនរបស់យើង ក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយ ក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបាន បង្កើនគុណភាព និងល្បឿនក្រោយបញ្ចប់ ការសាងសង់ស្ថានីយ៍ បណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយ ភាពលំបាកមួយចំនួន ដែលត្រូវបានបង្កឡើង ដោយវិធានការបិទខ្ទប់»។
បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយ៍ បណ្តាញប្រហែល ៣ ០០០ ទីតាំង នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាត ឱ្យអតិថិជនចំនួន ៨ លាននាក់ ទទួលបានបទពិសោធន៍ ឌីជីថល ពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវា ជូនប្រជាពលរដ្ឋចំនួន ៩១,៥% នៃចំនួនប្រជាជន។
ក្នុងខណៈពេលដែល អតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗ នៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរ វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។
អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3G ក៏អាចប្ដូរទៅប្រើប្រាស់ សាវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ ក្នុងប្រព័ន្ធបន្ថែមចំនួន ៩០០ដុល្លារ ជាមួយនិងសុពលភាព រយៈពេល ៣ ខែ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕