ព័ត៌មានអន្តរជាតិ

យោធារុស្សី​ ចាប់ផ្តើមដកខ្លួនចេញ ពីព្រំដែនជាមួយ នឹងអ៊ុយក្រែន

មូស្គូ ៖ យោងតាមការ ចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃនេះ បានឲ្យដឹងថា កងកម្លាំងយោធា របស់ប្រទេសរុស្សី ត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើការ ដកថយជាបន្តបន្ទាប់ចេញ ពីតំបន់ក្បែរព្រំដេនជាមួយ នឹងប្រទេស អ៊ុយក្រែន ហើយបន្ទាប់ពី បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់អ៊ុយក្រែននិងប្រទេស លោកខាងលិចផង។

រំលឹកដែរថា កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីក្រសួង ការពារជាតិរុស្សី លោក Sergei Shoigu បានប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅក្បែរតំបន់ Crimea និងភាគខាងលិច ប្រទេស ប៉ុន្តែក្រោយមកក៏បានប្រកាស ចេញបញ្ជាឲ្យកងកម្លាំងយោធា ដែលចូលរួមក្នុងសមយុទ្ធយោធា ទាំងនោះដកខ្លួនចេញមកវិញ តាមមូលដ្ឋានរបស់ខ្លួនវិញ ត្រឹមថ្ងៃទី១ខែឧសភា។

ជាការឆ្លើយតបដោយខាងភាគី អ៊ុយក្រែន នោះលោកប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសស្វាគមន៍ និងសាទរយ៉ាងខ្លាំង ចំពោះសេចក្តីប្រកាសមួយនេះ។

លោករដ្ឋមន្ត្រីការពារ ជាតិរុស្សី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងយោធារុស្សីនឹងត្រូវធ្វើដំណើរមកវិញ តាមរថភ្លើងដែលបានត្រៀមរួចរាល់ជើង យន្តហោះហើរ របស់យោធាព្រមទាំង នាវារបស់ខ្លួនជាច្រើនគ្រឿងនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top