ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញជូនដំណឹង បន្តសុពលភាព លិខិតអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ធ្វើដំណើរក្នុងអំឡុង ពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រហូតដល់ថ្ងៃ៥ ខែឧសភា ។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តបិទខ្ទប់ភូមិសាស្រ្តភ្នំពេញ និងតាខ្មៅ ក្នុងខេត្តកណ្តាល រយៈពេល៧ថ្ងៃទៀត ដើម្បីទប់ស្កាតជំងឺកូវីដ១៩៕