ភ្នំពេញ-ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៖ ការរក្សាទំនាក់ទំនង កាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង «តំបន់ក្រហម» ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុងផ្ដល់ជូន អតិថិជនរបស់ខ្លួន នូវអត្ថប្រយោជន៍ជាច្រើន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រពួកគេ ក្នុងគ្រាលំបាកនេះ។
អតិថិជន Smart ទូទាំងប្រទេសទទួលបាន ការប្រើប្រាស់សេវា ការហៅចេញ ក្នុងប្រព័ន្ធរយៈពេល ៦០នាទីឥតគិតថ្លៃ រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយគ្រាន់តែចុច *2021# ហើយបញ្ចូនម្ដងគត់។
អតិថិជន Smart ក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដែលមានផលលំបាក ក្នុងការស្វែងរកកាតកោស សម្រាប់បញ្ចូលទឹកប្រាក់ ក្រុមហ៊ុន Smart ក៏បានពន្យាសុពលភាព ប្រើប្រាស់ លេខទូរស័ព្ទ ដែលកំពុងប្រើប្រាស់ គម្រោងបង់មុន ក្នុងតំបន់ទាំងអស់នោះ រហូតដល់ថ្ងៃទី១៥ ខែឧសភា។
បន្ថែមពីលើនេះ អតិថិជន Smart ដែលកំពុងរស់នៅក្នុង ឫនៅជិតតំបន់ក្រហម អាចទទួលបានទិន្នន័យអិុនធីណិត 60MB រៀងរាល់ថ្ងៃឥតគិតថ្លៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយគ្រាន់តែចុច *2021*1# ហើយបញ្ចូនម្ដងគត់។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ការស្នាក់នៅក្នុងផ្ទះ គឺជាការចាំចាច់ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយនៅក្រុមហ៊ុន Smart យើងតែងតែយកចិត្តទុកដាក់ ចំពោះ ប្រទេសកម្ពុជា ហើយយើងព្យាយាម ធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយពលរដ្ឋកម្ពុជា អំឡុងពេលនៃ ការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ នេះ។»
លោក Thomas បានបន្ថែមទៀតថា «តាមរយៈការជួយអតិថិជន របស់យើងរក្សាទំនាក់ទំនង ជាមួយគ្នាទៅវិញទៅមក ជាមួយការផ្ដល់ជូន ការហៅចេញឥតគិតថ្លៃ ទិន្នន័យអ៊ិនធឺណិតឥតគិតថ្លៃ និងការពន្យាសុពលភាព ប្រើប្រាស់ យើងជឿជាក់ថា យើងអាចជួយពួកគេ ឆ្លងកាត់គ្រាលំបាកនេះ ដែលពួកគេកំពុងជួបប្រទះ។ អតិថិជនមិនចាំបាច់ ព្រួយបារម្ភ អំពីការបាត់បង់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រឡាញ់ របស់ពួកគេឡើយ។»
ក្រុមហ៊ុន Smart ក៏ផ្តល់នូវសេវាកម្មផ្សេងៗ ដែលអាចជួយ ដល់អតិថិជន ក្នុងគ្រាលំបាកនេះ នៃការរាតត្បាតជាសកល នៃជំងឺ កូវីដ-១៩ នេះ។ កម្មវិធី Share2Talk អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្ទេទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទ ដ៏ទៃទៀត ជាហេតុដែល អិតិថិជនអាចគាំទ្រ ក្រុមគ្រួសារ និងមិត្តភក្តិក្នុងតំបន់ក្រហម។ ក្រុមហ៊ុន Smart ពង្រីកលក្ខខណ្ឌ នៃលក្ខណៈវិនិច្ឆយសម្រាប់ សេវាកម្ចីប្រាក់ SmartLoan (Loan service) ដើម្បីធ្វើឲ្យងាយស្រួល និង មានតំលៃ កាន់តែសមរម្យ សម្រាប់អតិថិជន។
អតិថិជនក្រុមហ៊ុន Smart អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនី ទូរស័ព្ទរបស់ពួកគេ តាមប្រព័ន្ធអេឡិចត្រូនិច (e-top) ប្រកប ដោយសុវត្ថិភាព និងងាយស្រួលតាមរយៈ SmartNas និង Smart website Smart Zero Balance Portal ឫលើកម្មវិធី ទូទាត់ប្រាក់ដូចជា ABA Mobile និង Pi Pay។ អតិថិជនដែលបញ្ចូលទឹកប្រាក់ យ៉ាងតិច ១.២៥ ដុល្លារ នឹងទទួលបាន ទិន្នន័យអ៊ិនធឺណិត 1GB ឥតគិតថ្លៃផងដែរ។
អត្ថប្រយោជន៍ សម្រាប់អតិថិជន Smart ទាំងអស់នេះ បានមកពីការអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នៃគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Smart ដែលមានគោលដៅ ដើម្បីគាំទ្រ ប្រទេសកម្ពុជា រាជរដ្ឋាភិបាល និងពលរដ្ឋ ទាំងអស់ អំឡុងគ្រាលំបាល នៃជំងឺកូវីដ-១៩។
ម្យ៉ាងទៀត តាមរយៈមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart បានផ្ដល់ថវិកា ចំនួន ៧៨៥,០០០ ដុល្លារ ដល់គម្រោងឯកជន ដែលផ្ដោតលើ ការផ្ដល់ដំណោះស្រាយ ដល់ពលរដ្ឋកម្ពុជា អំឡុងគ្រាលំបាននេះ។
ថ្មីៗនេះ ក្រុមហ៊ុន Smart បានសហការ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រ ដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងតំឡើង មជ្ឈមណ្ឌលចាក់វ៉ាក់សាំង បន្ទាន់ចំនួន ១៨ កន្លែងជុំវិញរាជធានី។
បន្ថែមលើការផ្ដល់ជូន ដល់អតិថិជននូវ ការហៅចេញ និងទិន្នន័យអ៊ិនធឺណិតឥតគិតថ្លៃ ដើម្បីធានាឲ្យបានថា ពួកគេរក្សាបាន នូវការទំនាក់ទំនង ក្រុមហ៊ុន Smart បានប្រើប្រាស់ បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីគាំទ្រ យុទ្ធនាការលើកកម្ពស់ ការយល់ដឹងអំពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាមួយសារអេឡិច ត្រូនិចស្វ័យប្រវតិ្ត ដែលឮនៅពេលហៅចេញ និងផ្ញើសារជាអក្សរ ដែលបានផ្ញើទៅ កាន់អតិថិជន ៨ លាននាក់របស់ខ្លួន នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត ដល់ការប្រកាន់ខ្ជាប់ នូវគោលការណ៍ សុខភាពសាធារណៈ ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕