ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃុំឃាំងអ្នកគាំទ្រ ក្រុមយុវជនរ៉ាឌីកាល់អ៊ុយក្រែន ហៅថា M.K.U ចំនួន១៦នាក់ ។ ចំពោះការចូលរួមរបស់ពួកគេ នៅក្នុងឧក្រិដ្ឋកម្មការឃោសនាជ្រុលនិយម និងការរៀបចំការវាយប្រហារភេរវកម្ម ។
ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សទំាងនោះត្រូវបានឃុំខ្លួន នៅក្នុងទីក្រុងមួយចំនួននៃប្រទេសរុស្ស៊ី ហើយអ្នកអនុវត្តច្បាប់បានរឹបអូសអាវុធ សៀវភៅដៃសម្រាប់ផលិតអាវុធ និងសម្ភារៈសម្រាប់សកម្មភាពភេរវកម្ម ដែលបានគ្រោងទុក ។
មេដឹកនាំក្រុមនេះបានសម្របសម្រួល សកម្មភាពឧក្រិដ្ឋពីប្រទេសអ៊ុយក្រែន និងបានណែនាំអ្នកគាំទ្រ ឱ្យធ្វើសកម្មភាពភេរវករ និងក្រុមជ្រុលនិយមនៅក្នុងប្រទេសរុស្ស៊ី ។
ក្រុម M.K.U. តំណាងឲ្យ “ អ្នកលេងហ្គេម និ វប្បធម៌នៃការធ្វើឃាត” នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា